Sign up to save your podcasts
Or
នៅសហរដ្ឋអាមេរិក ក្រោយភេរវកម្ម ឡានបើកបុកហ្វូងមនុស្ស ក្នុងសង្កាត់ទេសចរណ៍នៃក្រុងនូវែលអរឡេអង់ ក្នុងយប់ឆ្លងឆ្នាំ នៅថ្ងៃពុធទី១មករាដដែលនេះ មានករណីបំផ្ទុះរថយន្តមួយគ្រឿងស្លាប់មនុស្សម្នាក់នៅមុខសណ្ឋាគារTrump នៅក្រុងLas Vegas។ អាជ្ញាធរអាមេរិកកំពុងអង្កេតថាតើហេតុការណ៍ទាំងពីរនេះមានទំនាក់ទំនងនឹងគ្នាដែរឬអត់។
គ្រាន់តែចូលឆ្នាំថ្មី ឆ្នាំ២០២៥ភ្លាម អាមេរិករងឧប្បត្តិហេតុបែបភេរវកម្មពីរបន្តបន្ទាប់គ្នា គឺការបើកឡានបុកហ្វូងមនុស្សក្នុងពេលបុណ្យឆ្លងឆ្នាំ និង ការផ្ទុះរថយន្តមួយគ្រឿងទៀតនៅមុខសណ្ឋាគារTrump នៅក្រុងLas Vegas។
តើហេតុការណ៍ទាំងពីរមានពាក់ព័ន្ធគ្នា?
នេះជាសំណួរដែលពុំទាន់មានចម្លើយទេ! ភ្នាក់ងារអាមេរិកកំពុងចោទសួរដូចគ្នា។ ប្រធានាធិបតីអាមេរិកចូបៃដិនបានបញ្ជាក់ ដោយផ្ទាល់ នៅក្នុងសន្ទរកថាខ្លីយប់មិញថា គិតត្រឹមល្ងាចថ្ងៃពុធទី១មករា គ្មានអ្វីបង្ហាញពីទំនាក់ទំនងនៃឧប្បត្តិហេតុទាំងពីរទេ។ តែអាជ្ញាធរបានបើកអង្កេត ក្រែងរកឃើញចំណងជាយថាហេតុរវាងហេតុការណ៍ផ្ទុះរថយន្តនិងការបើកឡានបុកហ្វូងមនុស្សនៅនូវែលអរឡេអង់។
នៅមុនសុន្ទរកថារបស់លោកប្រធានាធិបតីបៃដិន លោក Elon Musk ដែលជាមិត្តរបស់លោកត្រាំ បានសរសេរនៅបណ្តាញសង្គមX ថាការផ្ទុះរថយន្ត ម៉ាកតេស្លាដែលលោកជាម្ចាស់ក្រុមហ៊ុន បណ្តាលមកពីកាំជ្រួច ឬ គ្រាប់បែកផ្ទុកនៅក្នុងឡាន មិនទាក់ទងនឹងតួគ្រឿងឡានទេ។
បើតាមរូបភាពផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ឡានអាគុយម៉ាកតេស្លា ប្រភេទ Cybertruck ពណ៌ប្រផេះ បានមកចតនៅចំពីមុខទ្វារចូលសណ្ឋាគារ “Trump” ហើយផ្ទុះយ៉ាងខ្លាំង ដោយបញ្ចេញផ្សែងខ្មៅយ៉ាងសម្បើម។ មនុស្សម្នាក់នៅក្នុងឡានបានស្លាប់ និង៧នាក់ផ្សេងទៀតនៅខាងក្រៅបានរងរបួស។ ហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានម៉ោងក្រោយពីFBI បានបញ្ចេញអត្តសញ្ញាណភេរវជនជនសង្ស័យ Shamsud-Din Jabbar អ្នកបង្កហេតុនៅនូវែលអរឡេអង់។
សម្រាប់ពេលនេះ FBI គិតថាជាឧប្បត្តិហេតុទោល។ ប៉ុន្តែទោះគ្មានអ្វីជាភស្តុតាងអាចភ្ជាប់ហេតុការណ៍ផ្ទុះទៅនឹងក្រុមអ៊ីស្លាមជ្រុលនិយមអង្គការរដ្ឋអ៊ីស្លាមក៏ដោយ ក៏អាមេរិកចាត់គ្រប់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសន្តិសុខជាតិ ព្រោះការផ្ទុះនេះស្ថិតនៅចំមហាវិថីដ៏ល្បីផង នៅមុខសណ្ឋាគារឈ្មោះត្រាំផង។ ហើយលោក ដូណាល់ ត្រាំ ក៏នឹងចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃ ទី២០មករាខាងមុខទៀត។
ឡានបើកបុកហ្វូងមនុស្សជាភេរវកម្ម
ចំពោះករណីបើកឡានបុកហ្វូងមនុស្ស អាជ្ញាធរអាមេរិកបានចាត់ទុកជាទង្វើភេរវកម្ម និងបើកអង្កេតភេរវកម្ម។ ហេតុការណ៍ បានកើតឡើងនៅវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺ ត្រង់សង្កាត់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតមួយរបស់អាមេរិក។ ចំនួនមនុស្សស្លាប់បានឡើងដល់យ៉ាងហោចណាស់១៥នាក់ និងរបួស៣៥នាក់ ក្នុងនោះពីរនាក់ជាប៉ូលិស។ ចំណែកជនល្មើស ត្រូវបានប៉ូលិសបាញ់សម្លាប់ភ្លាម បន្ទាប់ពីប៉ុនប៉ងរត់គេចខ្លួនបានបន្តិច។
ពេលនេះអាជ្ញាធរបានប្រគល់ភារកិច្ចអង្កេតភេរវកម្មទៅឱ្យទីភ្នាក់ងារចារកិច្ចអាមេរិកFBI។ នៅក្នុងសន្និសីទកាសែត នាល្ងាចថ្ងៃពុធទី១មករា FBI បានបញ្ជាក់ថា ក្រៅពីរកឃើញមានទង់ជាតិអង្គការរដ្ឋអ៊ីស្លាម នៅក្នុងឡាន ជនល្មើសពិតជាមានគ្រាប់បែកច្នៃភ្លាមៗពីរគ្រាប់ទៀត ដែលភ្នាក់ងារកម្ទេចចោលភ្លាម បើទោះបីជាមិនប្រាកដថាគ្រាប់នោះអាចផ្ទុះបានឬមិនបានក៏ដោយ។ ជាងនេះទៅទៀត ជនល្មើសទំនងមិនមែន ជាជនទោលធ្វើសកម្មភាពតែម្នាក់ឯងទេ។ ប៉ូលិសកំពុងតាមអង្កេតរកអ្នកផ្សំគំនិត។
អត្តសញ្ញាណជនល្មើស
មានអាយុ៤២ឆ្នាំភេរវជនសង្ស័យឈ្មោះ Shamsud-Din Jabbar ជាអតីតទាហានអាមេរិក បំរើការក្នុងជួរកងទ័ពពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥ ដោយធ្លាប់បានទៅបំពេញបេសកកម្មនៅក្នុងប្រទេសអាហ្វហ្កានិស្ថាន រយៈពេលពីរឆ្នាំ (២០០៩-២០១០) និងធ្លាប់មានឋានៈជាពលបាលទោ។ នេះបើតាមព័ត៌មានផ្តល់ដោយក្រសួងការពារជាតិអាមេរិកដែលបញ្ជាក់ទៀតថា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ Shamsud-Din Jabbar ជាទាហានបម្រុង។ បើតាមNew York Times ជនល្មើសរូបនេះ ក៏ធ្លាប់ជាប់ទោស ទាក់ទងនឹងបទល្មើសតូចតាចមួយចំនួនដូចជា ធ្លាប់ជាចោរលួច នៅឆ្នាំ២០០២ និងបើកបរដោយគ្មានបណ្ណបើកបរត្រឹមត្រូវ (គ្មានសុពលភាព) នៅឆ្នាំ២០០៥។
នៅមុនការទម្លាយអត្តសញ្ញាណជនល្មើសដោយចំហ សារព័ត៌មានអាមេរិកជាច្រើន បានព្រលយថាក្រុមអ្នកអង្កេតកំពុងប្រមូលព័ត៌មានបន្ថែមទាក់ទងនឹងប្រវត្តិរូប Shamsud-Din Jabbar ពីមុនផង និងទង់ជាតិខ្មៅ នៅក្នុងឡានភេរវកម្មផង ព្រោះភេរវជនសង្ស័យនេះបានបង្ហោះវីដេអូតាមបណ្តាញសង្គមប្រាប់អំពីទំនោររបស់ខ្លួនទៅខាងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ រូបភាពវីដេអូជាភស្តុតាងមួយបង្ហាញពីចេតនាមុះមុតចង់សម្លាប់មនុស្ស។ ឯទីតាំងបង្កហេតុក៏មានលក្ខណៈប្រកបដោយនិម្មិតរូបខ្លាំងទៀត។
សង្កាត់បារាំងរបស់ក្រុងNew-Orleans ជាស៊ីបភេរវកម្ម
ក្រុងនូវែលអរឡេអង់ ជាទិសដៅទេសចរណ៍ដ៏ធំជាងបង្អស់មួយរបស់សហរដ្ឋអាមេរិក។ ហើយទីតាំងកើតហេតុ ជាសង្កាត់ប្រវត្តិសាស្ត្រ ជាបណ្តុំទេសចរ មកពីគ្រប់ទិសទី។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៥នេះ អាជ្ញាធរបានបញ្ចេញកងកម្លាំងរក្សាសន្តិសុខទាំងអស់ និងរកភ្នាក់ងារជំនួយបន្ថែមជាង៣០០នាក់ទៀត ដើម្បីការពារសុវត្ថិភាព។ បើតាមលោក Radi Babulsi ដែលជាអ្នកកាសែតម្នាក់ដែរ កន្លែងកើតហេតុ ជាជម្រើសទីតាំងវាយប្រហារភេរវកម្មដ៏ល្អបំផុត។ លោកRadi Babulsi បានរៀបរាប់ដូច្នេះថា “នៅលើពិភពលោកទាំងមូល ចំណុចដៅភេរវកម្មមានដូចគ្នា គឺនៅត្រង់សង្កាត់ជាផ្លូវដើរ ជាផ្សារណូអែល ... ចង់បង្កនិងសម្លាប់មនុស្សក្នុងចំនួនដ៏ច្រើនបំផុត ត្រូវមកធ្វើនៅលើផ្លូវ Bourbon Street នៃក្រុងនូវែលអរឡេអង់នេះហើយ ព្រោះនៅម៉ោងបីទៀបភ្លឺក៏ដោយ នៅម៉ោងណាក៏ដោយ ក៏មានមនុស្សណែនណាន់តាន់តាប់ជានិច្ច។ ជាពិសេសទៅទៀត យប់កើតហេតុជាយប់ឆ្លងឆ្នាំផង។ ដូច្នេះគឺទីនេះហើយដែលជាស៊ីបវាយប្រហារត្រូវជនរងគ្រោះច្រើន។ ទីតាំងនេះ មានឈ្មោះថាសង្កាត់បារាំង ដែលល្បីល្បាញពេញសហរដ្ឋអាមេរិកនិងនៅលើពិភពលោក។ ជាទីតាំងគោល ដែលនរណាក៏ស្គាល់ មិនមែនដូចនៅក្រុងរបស់Ohioទេ។ បង្កភេរវកម្មនៅសង្កាត់បារាំងនូវែលអរឡេអង់ ប្រៀបដូចធ្វើភេរវកម្មនៅTimes Squareដែលសុទ្ធតែជាកន្លែងល្បី គ្មានកន្លែងណាដូចឡើយ៕
5
11 ratings

14 Listeners
105 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
0 Listeners
2 Listeners
3 Listeners
1 Listeners
0 Listeners
3 Listeners
5 Listeners
0 Listeners
0 Listeners
0 Listeners
5 Listeners
37 Listeners
0 Listeners