លោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា ជាគោលដៅថ្មីមួយរបស់លោក សម រង្ស៊ី ក្នុងការវាយប្រហារផ្នែកនយោបាយ ខណៈលោកគឺជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាចនៅពេលអនាគត។ ប៉ុន្តែមិនបង្អង់យូរឡើយ កូនប្រុសច្បងរូបនេះ របស់លោក ហ៊ុន សែន ក៏បានកំដរអាយ៉ៃឆ្លើយឆ្លងរវាងអ្នកនយោបាយជើងចាស់ និងអ្នកនយោបាយជើងថ្មីនេះ។ ប៉ុន្តែ លោក ហ៊ុន ម៉ាណែត ដែលរៀនចប់បណ្ឌិតពីស្រុកក្រៅ បានចាត់ទុកថា ជាការ«មើលងាយក្មេងជំនាន់ក្រោយ» បន្ទាប់ពី លោក សម រង្ស៊ី ថា លោក ហ៊ុន ម៉ាណែត គ្មានស្នាដៃអ្វីក្រៅតែពីបុណ្យស័ក្តដែលបំពាក់ដោយឳពុករបស់ខ្លួន។ ហេតុអ្វី លោក សម រង្ស៊ី ងាកទៅបរិហារ្តិ៍ លោក ហ៊ុន ម៉ាណែត?