នៅថ្ងៃអាទិត្យ ទី៣ តុលា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកយ៉ាអៀរ ឡាពីដបានសាទរលើសំណើរបស់អាមេរិកក្នុងការដោះស្រាយរឿងជម្លោះព្រំដែនទឹករវាងអ៊ីស្រាអែល និងលីបង់។ សំណើរបស់អាមេរិកដដែលនេះក៏ត្រូវបានអាមេរិកបញ្ជូនទៅឲ្យលីបង់ពិនិត្យមើលដែរ។ គួររម្លឹកថា ជម្លោះដែនទឹកមួយនេះត្រូវបានប្រទេសជិតខាងទាំងពីរអ៊ីស្រាអែល និងលីបង់ចាប់ផ្តើមចរចាតាំងពីជាង ២ឆ្នាំដោយមានអាមេរិកធ្វើជាអាជ្ញាកណ្តាល។ ក្រៅពីព្រំដែនទឹក អ៊ីស្រាអែល និងលីបង់ក៏មានជម្លោះព្រំដែនគោករវាងគ្នាដែរ។ តើជម្លោះព្រំដែនរវាងប្រទេសជិតខាងទាំងពីរមានដំណើរដើមទមយ៉ាងម៉េចខ្លះ និងថា ហេតុអ្វីបានជាដំណោះស្រាយព្រំដែនទឹកជារឿងសំខាន់សម្រាប់ប្រទេសទាំងពីរ?។