ព្យុះទាំង៤នេះ បានធ្វើឲ្យខ្យល់មូសុងនីរតីមានការប្រែប្រួល ដូចជាបង្កើតឲ្យមានខ្យល់ខ្លាំង រលកសមុទ្រខ្ពស់ៗ និងមានភ្លៀងធ្លាក់ច្រើននៅជួរភ្នំក្រវាញ។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បញ្ជាក់ថាខេត្តដែលនឹងទទួលរងខ្លាំងពីឥទ្ធិពលទឹកភ្លៀងភាគច្រើនបណ្តាខេត្តនៅតាមតំបន់ឆ្នេរ និងខេត្តស្ថិតនៅតាមតំបន់ទំនាបកណ្តាល និងព្រំដែន។