បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំពានរង្វាន់គីណាល់ក្នុងរយៈពេល៦ឆ្នាំ កន្លងទៅ នៅឆ្នាំ២០១៩នេះ មូលនិធិគីណាល់ បានរៀបចំឲ្យមានការប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវ លើវិស័យកសិកម្ម និងចំណីអាហារ ដើម្បីដណើ្តម «ពានរង្វាន់ត្នោតមាស»លើកទី២។ លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងនៃក្រុមហ៊ុន Confirel បានថ្លែងថា ស្នាដៃរបស់និស្សិតទាំង៣ក្រុម ដែលទទួលបានពានរង្វាន់លេខ១ លេខ២ និងលេខ៣ គឺជាស្នាដៃដ៏ល្អ ដែលទទួលបានការផ្តល់ពិន្ទុ យ៉ាងសុក្រឹតពីគណៈមេប្រយោគឯករាជ្យ។