ពលរដ្ឋដែលមានទំនាស់ដីធ្លីបាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៤ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួនពីរថ្ងៃជាប់ៗគ្នា ធ្វើឲ្យមានការស្ទះចរាចរណ៍ជាច្រើនម៉ោង។ ប៉ុន្តែជាវិធានការបន្ទាន់សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៨នាក់ ដែលពាក់ព័ន្ធនឹងការបិទផ្លូវនេះ។ តែជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចចំនួន៦ ត្រូវរងរបួស ដោយសារការគប់ដំថ្ម។ នេះជាការអះអាងរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ។