សាលាដូង គឺជាសាលាដែលសាងសង់ឡើងពីសម្រាម និងផ្ដល់ការសិក្សាក្រៅប្រព័ន្ធឥតគិតថ្លៃដល់កុមារ នៅឧទ្យានជាតិគិរីរម្យ។ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលាដូងកំពុងខ្វះខាតគ្រូបង្រៀនស្ម័គ្រចិត្ត។ លោកបានអំពាវនាវដល់យុវជនដែលមានចំណាប់អារម្មណ៍ រួមចំណែកជួយបង្រៀនកុមារនៅសាលាដូង ដើម្បីអនាគតរបស់កុមារជិត២០០នាក់ ដែលកំពុងសិក្សានៅទីនោះ។