ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក សុខ ឬទ្ធី ប្រធានសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា។ សមាគមនេះដែលបានចេញសេចក្តីអំពាវនាវឲ្យអ្នកនិពន្ធ អ្នករៀបរៀង អ្នករចនា វិចិត្រករ និងអាជីវករជាដើម ចុះឈ្មោះចូលជាសមាជិកនៃសមាគមនេះដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ។ បើតាម លោក សុខ ឬទ្ធី សមាគមនេះ គ្មានសិទ្ធិត្រួតពិនិត្យលើខ្លឹមសារសៀវភៅដែលបោះពុម្ពផ្សាយនោះទេ ប៉ុន្តែសមាគមត្រៀមខ្លួនជួយពិនិត្យខ្លឹមសារឲ្យបានល្អដើម្បីផលប្រយោជន៍ សង្គម។