គណបក្សខ្មែរក្រោក ថ្ងៃសៅរ៍នេះ បានរៀបចំសមាជវិសាមញ្ញរបស់ខ្លួន នៅមជ្ឈមណ្ឌលកោះ ពេជ្រ។ ក្នុងសមាជនោះ គណបក្សខ្មែរក្រោកនៅប្រកាសរក្សាគោលនយោបាយចាស់ឲ្យនៅដដែល។ ចំណែកការទាមទារកោះត្រល់ គណបក្សខ្មែរក្រោកនៅតែបង្ហាញជំហរចង់បានត្រឡប់មកវិញ បើទោះបីជាយុទ្ធនាការរបស់គណបក្សបានស្ងាត់ទៅហើយក៏ដោយ។ តែទោះជាបែបនេះក្ដីប្រធានគណបក្សខ្មែរក្រោកមើលឃើញថា ជំហរចូលរួមជាក់ស្ដែងរបស់មហាជន នៅមានកម្រិត។