នៅថ្ងៃព្រហស្បតិ៍ ទី ១២មករា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកបានប្រកាស តែងតាំងរដ្ឋអាជ្ញាពិសេសដើម្បីស៊ើបអង្កេតទៅលើការរកឃើញឯកសារសម្ងាត់នៅផ្ទះផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី ចូ បៃដិន។ នៅមុនតែងតាំង រដ្ឋអាជ្ញានៅរដ្ឋម៉ារីលែន លោកRobert Hurឲ្យធ្វើជារដ្ឋអាជ្ញាពិសេសដើម្បីស៊ើបអង្កេតលើករណីរបស់លោកចូ បៃដិន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Merrick Garlandធ្លាប់បានតែងតាំងរដ្ឋអាជ្ញាពិសេសម្នាក់រួចហើយ គឺលោកJack Smith ដើម្បីស៊ើបអង្កេតលើករណីដូចគ្នានេះ ទៅលើលោកដូណាល់ ត្រាំ។ អតីតប្រធានាធិបតីដែលកំពុងជាប់ការស៊ើបអង្កេតក្នុងរឿងលាក់ទុកឯកសារសម្ងាត់ជាតិនៅក្នុងផ្ទះនៅរដ្ឋFlorida នៅក្រោយលោកអស់អាណត្តិនៅឆ្នាំ ២០២១។