ស្ថិតនៅក្នុងការញាំញីជាសកលដោយសារជំងឺកូវីដ១៩ វិស័យទេសចរណ៍កម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការរឹតបន្តឹងជើងហោះហើរអន្តរជាតិ ដែលមិនអាចឲ្យមានភ្ញៀវអន្តរជាតិចូលមកដើរកម្សាន្ត និងការព្រួយបារម្ភពីការឆ្លងជំងឺរបស់ភ្ញៀវជាតិ។ លោក អឿន រស់នៅអមរើន ម្ចាស់ស្ថាបនិកបឹងកាឡូក្តាតសាណាកា ដែលស្ថិតនៅភូមិក្តាត ខេត្តកំពត ថា បឹងកាឡូខ្លួនកំពុងតែធ្លាក់ចំណុចសូន្យ ដោយសារតែបាត់បង់ភ្ញៀវ។ បើមិនអាចស្រោចស្រង់បាន ម្ចាស់បឹងកាឡូប្រហែលជាប្រកាសក្ស័យធន់ ព្រោះនៅមានវិបត្តិបំណុលមួយចំនួនទៀតដែលត្រូវដោះស្រាយ។