នៅក្នុងកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ធ្នូដែលរៀបចំក្នុងប្រទេសប៉ាគីស្ថាន ក្រុមប្រទេសសមាជិកនៃអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាមបានសន្យាជួយស្រោចស្រង់អាហ្វហ្កានីស្ថានពីវិបត្តិមនុស្សធម៌។ តាំងពីពួកតាលីបង់បានឡើងកាន់អំណាចជាថ្មីនាពាក់កណ្តាលខែសីហា នេះជាលើកទី១ ដែលអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាមបានរួមប្រជុំគ្នា។ តែអ្វីជាការកត់សម្គាល់មកដល់ពេលនេះ នៅមិនទាន់មានប្រទេសណាមួយបានទទួលស្គាល់របបតាលីបង់ជាផ្លូវការនៅឡើយទេ។ តើវាល្មមដល់ពេលដែលសហគមន៍អន្តរជាតិផ្តើមទទួលស្គាល់របបថ្មីនៅអាហ្វហ្កានីស្ថានហើយ ឬ?។