គណបក្សកាន់អំណាចនៅស៊ុយអែតបានចាប់ផ្តើមបើកការជជែកដេញដោលផ្ទៃក្នុងបក្ស កាលពីថ្ងៃចន្ទ ទាក់ទងនឹងសមាជិកភាពអូតង់។ ចំណែកហ្វាំងឡង់វិញ ចុះផ្សាយ នៅថ្ងៃពុធ របាយការណ៍យុទ្ធសាស្ត្រការពារជាតិដ៏សំខាន់មួយ ដែលបើកផ្លូវឲ្យមានការជជែកដេញដោលគ្នានៅសភា ជុំវិញលទ្ធភាពសុំចូលជាសមាជិកបក្សសម្ព័ន្ធអូតង់ ដោយនាយករដ្ឋមន្រ្តីហ្វាំងឡង់បានលើកឡើងថា ហ្វាំងឡង់គ្រោងនឹងសម្រេចលើរឿងនេះ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
ក្រៅពីសំណួរថា តើហ្វាំងឡង់ និងស៊ុយអែត អាចនឹងសម្រេចសុំចូល ឬមិនសុំចូលជាសមាជិកអូតង់ គេក៏គួរមើលពីលទ្ធភាពខាងអូតង់វិញផងដែរថា តើអាចនឹងទទួលយកប្រទេសទាំងពីរនេះជាសមាជិកដែរឬក៏យ៉ាងណា? តើដំណើរការទទួលសមាជិកថ្មីរបស់អូតង់នេះ វាមានលក្ខណៈស្មុគស្មាញប៉ុណ្ណា?