នៅយប់ថ្ងៃទី២៨ ធ្នូ ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ប្រមុខរដ្ឋអំណាចប៉ាឡេស្ទីនលោកម៉ាមូដ អាបាស់បានជួបសន្ទនាជាមួយរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោកបេននី ហ្កង់។ ជំនួបនេះត្រូវបានរៀបចំនៅក្នុងគេហដ្ឋានរបស់លោកបេននី ហ្កង់ក្នុងទឹកដីអ៊ីស្រាអែល។ តាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់អ៊ីស្រាអែល កម្មវត្ថុនៃជំនួបរវាងលោកអាបាស់ និងលោកហ្កង់ផ្តោតសំខាន់លើការសម្របសម្រួលសន្តិសុខ និងសំណុំរឿងមនុស្សធម៌មួយចំនួន។ ក្រៅពីប្រធានបទនេះ តើមានប្រធានបទផ្សេងដែរ ឬទេ និងថា តើមានអ្វីពិតប្រាកដនៅពីក្រោយជំនួបរវាងប្រមុខរដ្ឋអំណាចប៉ាឡេស្ទីន និងរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល?។