នៅកាហ្សាក់ស្ថាន ប្រធានាធិបតីលោកកាស៊ីម តូកាយ៉េវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃអាទិត្យ ទី៩ មករាថា ស្ថានការណ៍បានត្រឡប់ទៅរកភាពស្ងប់ស្ងាត់វិញហើយ។ គួររម្លឹកថា ពលរដ្ឋកាហ្សាក់ស្ថានបានចុះផ្លូវធ្វើបាតុកម្មក្នុងថ្ងៃអាទិត្យ ទី២ មករាដើម្បីប្រឆាំងនឹងការឡើងថ្លៃតម្លៃហ្កាស់។ បាតុកម្មត្រូវបានកម្លាំងសមត្ថកិច្ចវាយបង្រ្កាបយ៉ាងចាស់ដៃដោយបណ្តាលឲ្យស្លាប់ របួស និងចាប់ខ្លួនជាច្រើននាក់។ ក្រៅពីបានប្រើកម្លាំងផ្ទៃក្នុងដើម្បីទប់នឹងបាតុករហិង្សា និងប្រដាប់អាវុធ ប្រធានាធិបតីកាហ្សាក់ស្ថានលោកកាស៊ីម តូកាយ៉េវបានសុំជំនួយកម្លាំងពីបរទេស ពិសេសអង្គការនៃសន្ធិសញ្ញាសន្តិសុខរួមដែលមានសមាជិក ៦ប្រទេស ក្នុងនោះក៏មានរុស្ស៊ីមួយដែរ។