អង្គការសុខភាពពិភពលោក WHO បានព្រមានក្នុងថ្ងៃអង្គារ ទី៤ មករាថា កំណើនករណីឆ្លងដោយអូមីក្រុងក្នុងលោកអាចបង្កើនឲ្យមានហានិភ័យនៃការលេចចេញនូវមេរោគបំប្លែងខ្លួនថ្មីទៀតដែលមានលក្ខណៈគ្រោះថ្នាក់ខ្លាំង។ ការព្រមានរបស់ WHO បានធ្លាក់មក ខណៈដែលមានប្រទេស និងមនុស្សកាន់តែច្រើនកំពុងបន្តឆ្លងដោយអូមីក្រុង។ គួររម្លឹកថា តាំងពីបានលេចរូបរាងនៅអាហ្រ្វិកខាងត្បូងជាង ១ខែ មក អូមីក្រុងបានក្លាយជាមេរោគបំប្លែងខ្លួនភាគច្រើនលើសមេរោគបំប្លែងខ្លួនដែលតា។ តែមានការកត់សម្គាល់ឃើញនៅពេលនេះថា អូមីក្រុងបានបង្កគ្រោះថ្នាក់តិចជាងដែលតា។