Sign up to save your podcasts
Or

ជំរាបសួរ សូមស្វាគមន៍មកកាន់ «ការសន្ទនា» ផតខាស់
លម្អិត
ផតខាស់ «ការសន្ទនា» គឺជាការជជែកពិភាក្សារវាងអ្នកសម្របសម្រួល លីណា ជាមួយវាគ្មិននៅស្ទូឌីយោផ្ទាល់របស់ពួកគាត់លើប្រធានបទសិល្បៈ។ យើងនឹងជួបជាមួយនឹងសិល្បករ អ្នករៀបចំពិព័រណ៍ អ្នកធ្វើការផ្នែកវប្បធម៍ ។ល។ និង។ល។ គម្រោងនេះ មានមូលគំនិត ផ្តល់ជាទំរង់បន្ថែមទៅកាន់ទស្សនិកជន ដើម្បីស្វែងយល់អំពីវិស័យសិល្បៈ សិល្បករខ្មែរ ការបង្កើតស្នាដៃសិល្បៈ ដំណើរជីវិត ភាពប្រឈម និង ការចែករំលែកគំនិតផ្សេងៗដោយសិល្បករ (ឬ វាគ្មិន)របស់យើង។ គម្រោងនេះ មានទម្រង់ផ្សព្វផ្សាយក្នុងបណ្តាញសង្គមជា សំឡេង និង វីដេអូ ជាភាសាខ្មែរដែលមានជាអក្សរអង់គ្លេសរត់ពីក្រោម។
អំពីអ្នកសម្របសម្រួល
លីណា គឺជាអ្នកសម្របសម្រួលកម្មវិធីឯករាជ្យធ្វើការលើវិស័យសិល្បៈ និង វប្បធម៌តាំងពីឆ្នាំ២០១៥មក។ គាត់មានបទពិសោធន៍ជាអ្នកគ្រប់គ្រងកម្មវិធីនៅគម្រោងសិល្បៈស-ស, ជំនួយការអ្នករៀបចំពិព័រណ៍ ជាផលិតករភាពយន្ត និងជាមគ្គទេសក៍ស្ថាបត្យកម្មក្នុងគម្រោងវណ្ណម៉ូលីវណ្ណនៅអគារប៊ូឌីង ស កាលពីឆ្នាំ២០១៦-២០១៧។ ដោយជឿជាក់យ៉ាងមុតមាំលើសមត្ថភាពនៅក្នុងវិស័យសិល្បៈ និងភាពយន្តក្នុងការបំផុសគំនិត និងជំរុញការស្វែងយល់លើវប្បធម៌នានា លីណា តែងសាទរចំពោះការស្វែងរកគំនិតថ្មីៗ ដោយសហការជាមួយសិល្បករ អ្នកជំនាញ និង ផលិតករ ដើម្បីជំរុញព្រំដែននៃបច្ចេកទេសនៃការបង្កើត និង និទានអំពីសាច់រឿងទៅកាន់ទស្សនិកជននូវបំណងប្រាថ្នាដែលនាំមកនូវចក្ខុវិស័យប្រកបដោយការច្នៃប្រឌិត។
គម្រោងផតខាស់ «ការសន្ទនា» ផ្តួចផ្តើម និង បង្កើតដោយ គួន លីណា សហការផលិតផ្នែកបច្ចេកទេសដោយលោក ឈុំ ផានិត និងទទួលបានការគាំទ្រថវិកាចាប់ផ្តើមពី «គម្រោងដាំដុះ» នៃអង្គការសិល្បៈខ្មែរអមតៈក្នុងឆ្នាំ២០២៥។
“In Conversation Podcast" is a podcast project that hosts discussions with Cambodian artists, curators, creatives, and cultural workers at their studios. Conducted in Khmer with English subtitles in the video, the project provides an additional format for audiences to learn more about the arts and contemporary practice. Through conversations about artwork, life experiences, challenges, and ideas, the podcast offers deeper insight into the perspectives of artists and speakers while encouraging the sharing of knowledge and ideas.
About Host
Lyna has been an independent program coordinator working in the arts and culture sector since 2015. She has experience as a program coordinator at Sa Sa Art Projects, assistant curator, film producer, and architectural tour guide for the Vann Molyvann project at the White Building from 2016-2017. Strongly believing in the power of art and film to inspire and foster understanding across cultures, Lyna is passionate about exploring new ideas, collaborating with artists, professionals, and producers to push the boundaries of storytelling and creative techniques in the pursuit of creative vision.
The “In Conversation” podcast project was initiated and created by Kourn Lyna, co-produced with technical support from Mr. Chhum Phanith. Season 1 received funding support from Cambodia Living Arts, the Dam Dos grant in 2025.
By In Conversation Podcast by Lyna Kournជំរាបសួរ សូមស្វាគមន៍មកកាន់ «ការសន្ទនា» ផតខាស់