AVI Voice on AMS

AVI Voice on AMS

Download on the App Store

AVI Voice on AMS episodes

  • AVIVoice Ep86: ការលាលែងពីតំណែងរបស់លោក Boris Johnson និងមាគ៌ាអនាគតរបស់អង់គ្លេស
    លោក Boris Johnson បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បន្ទាប់ពីមានរឿងក្ដីអាម៉ាសជាច្រើនទាក់ទងទៅនឹងសកម្មភាព និងទង្វើរបស់គាត់នានា។ ការលារលែងពីតំណែងរបស់លោក នឹងផ្ដល់នូវផលប៉ះពាល់ទៅដល់តួនាទីរបស់ចក្រភពអង់គ្លេសក្នុងសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានពន្យល់ពីមូលហេតុចម្បងដែលជាកាតាលីករជម្រុញឱ្យលោក Boris Johnson លាលែងពីតំណែង និងបកស្រាយពីអនាគតរបស់អង់គ្លេសក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី។
    20 min
  • AVIVoice Ep85: ភាពតានតឹងជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
    បញ្ហាជុំវិញរឿងកោះតៃវ៉ាន់បាននឹងកំពុងកើនឡើងកម្ដៅ បន្ទាប់ពីការទៅដល់របស់លោកស្រី Nancy Pelosi ប្រធានសភាសហរដ្ឋអាមេរិក នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោកស្រីនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ពាក់ព័ន្ធទៅនឹងចំណុចនេះ វាក៏បានបង្កើនភាពតានតឹង និងជះឥទ្ធិពលដល់ការប្រកួតប្រជែងមហាអំណាចទាំងពីរផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ បានពន្យល់អំពីទស្សនៈរបស់លោកទៅលើផលប៉ះពាល់នៃការឈានជើងលើកោះតៃវ៉ាន់របស់លោកស្រី Nancy Pelosi ទៅលើភាពតានតឹងនៅកោះតៃវ៉ាន់និងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនិងចិនផងដែរ។
    20 min
  • AVIVoice Ep84: ការរំពឹងទុកលើលទ្ធផលនៃកិច្ចប្រជុំ AMM លើកទី៥៥ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា
    កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (55th AMM) បាននឹងកំពុងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នៅមុនកិច្ចប្រជុំនេះផងដែរ មាននូវព្រឹត្តិការណ៍នានាជាច្រើនបានកើតឡើងដែលផ្ដល់ជាចំណាប់អារម្មណ៍ដល់មហាជន ក៏ដូចជាអ្នកតាមដានកិច្ចប្រជុំជាច្រើនជាពិសេសគឺវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
    16 min
  • AVIVoice Ep83: និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោក
    ចលនានៃអាវុធនុយក្លេអ៊ែរកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ក្នុងបរិបទនៃប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាច ក៏ដូចជាបញ្ហានៅឧបទ្វីបកូរ៉េដែលមិនទាន់មានដំណោះស្រាយដាច់ស្រេចនៅឡើយ។ បញ្ហានេះបានបង្កជាការព្រួយបារម្មណ៍របស់សហគមន៍អន្តរជាតិពាក់ព័ន្ធទៅនឹងសុវត្តិភាពសន្តិសុខពិភពលោក ក៏ដូចជាស្ថេរភាពនៃទំនាក់ទំនងអន្តរជាតិផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា បានពន្យល់លម្អិតអំពីកត្តាចម្បងដែលនាំឱ្យពិភពលោកបច្ចុប្បន្នងាកទៅរកកន្លងនៃមហាអំណាចនុយក្លេអ៊ែរ និងផលបច្ច័យដល់សន្តិសុខពិភពលោក។
    32 min
  • AVIVoice Ep82: ការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុប
    អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) កំពុងតែដំណើរការទៅលើការដាក់ពាក្រស្នើសុំចូលជាសមាជិករបស់ប្រទេសចំនួនពីរគឺ ហ្វាំងឡង់ និងស៊ុយអែត ខណៈពេលដែលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនកំពុងតែបន្តយ៉ាងក្ដៅគគុក។ ក្នុងកិច្ចសម្ភាសន៍នេះ លោក អំ សុជាតិ បានពន្យល់ពីមូលហេតុ និងផលប្រយោជន៍សម្រាប់ហ្វាំងឡង់និងស៊ុយអែតក្នុងការចូលជាសមាជិករបស់អង្គការណាតូ ក៏ដូចជាការជះឥទ្ធិពលទៅលើអ៊ុយក្រែងក្នុងការស្នើសុំសមាជិកភាពនៃអង្គការណាតូរបស់ខ្លួន និងបញ្ហាសន្តិនៅតំបន់អឺរ៉ុបក្រោមការមើលថែរបស់ណាតូ។
    22 min
  • AVIVoice Ep81: លទ្ធផលដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសអាស៊ាន នៅមីយ៉ាន់ម៉ា
    ប្រេសិតពិសេសនៃប្រធានអាស៊ាន ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុម រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញដំណើរទស្សនកិច្ចការងារលើកទី២ នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ដែលដំណើរទស្សនកិច្ចនេះមានគោលបំណង ដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ ពន្លឿនការផ្ដល់ជំនួយមនុស្សធម៌និងកម្មវិធីចាក់វ៉ាក់សាំងរួម និងបង្កើនបរិយាកាសអំណោយផលសម្រាប់ការសន្ទនានយោបាយប្រកបដោយបរិយាប័ន្នផងដែរ។
    17 min
  • AVIVoice Ep80: ស្វែងយល់ពីសៀវភៅសការពារជាតិកម្ពុជា ឆ្នាំ២០២២
    រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយការពារជាតិ តាមរយៈសៀវភៅសការពារជាតិកម្ពុជាឆ្នាំ២០២២ ដែលជាកំណែទម្រង់លើកទីបីនៃគោលនយោបាយការពារជាតិកម្ពុជា ក្នុងគោលបំណងដើម្បីជាឯកការគោលលើវិស័យការពារជាតិ សន្តិសុខជាតិ និងយោធា។
    21 min
  • AVIVoice Ep79: តើអ្វីទៅជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF)?
    នៅក្នុងសតវត្សទី២១នេះ គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកហាក់មានទំនោរខ្លាំងមកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលដែលអានុភាពមហាយក្សសេដ្ឋកិច្ចចិនកំពុងតែកើនឡើងជាលំដាប់។ ដើម្បីជាការឆ្លើយតប ក៏ដូចជាទប់ស្ដាក់នូវកំណើនសេដ្ឋកិច្ចនិងអំណាចរបស់ប្រទេសចិន សហរដ្ឋអាមេរិកចាប់ផ្ដើមដាក់ចេញនូវយន្តការជាច្រើននៅក្នុងតំបន់ ជាក់ស្ដែងថ្មីៗនេះជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់បានដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
    13 min
  • AVIVoice Ep78: ការរំលឹកខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អូស្រ្តាលី
    ឆ្នាំ២០២២ គឺជាឆ្នាំកំណត់នូវចំណងមិត្តភាពដ៏យូរអង្វែងរបស់កម្ពុជា និងអូស្រ្តាលីក្នុងរយៈពេល ៧០ឆ្នាំ ដែលទំនាក់ទំនងទ្វេភាគីមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥២ មួយឆ្នាំមុនពេលដែលកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង។ ក្នុងកិច្ចសម្ភាសន៍ ឯកឧត្ដមឯកអគ្គរាជទូត PABLO Kang បានពន្យល់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងសមិទ្ធិផលដែលបានសម្រេចកន្លងមក ជាពិសេសនោះគឺការរៀបចំនូវកម្មវិធីមួយចំនួនដើម្បីជាការរំលឹកដល់ខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អូស្រ្តាលី
    35 min
  • AVIVoice Ep77: វឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ក្នុងឆមាសទី១នៃឆ្នាំ២០២២
    រយៈពេលមួយឆមាសនៃឆ្នាំ២០២២នេះ យើងសង្កេតឃើញនូវសកម្មភាពសេដ្ឋកិច្ចដ៏មានសកត្តានុពលរបស់កម្ពុជា ក្រោមការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (Cambodia-China FTA) ។ លើសពីនេះ យើងក៏ឃើញនូវវឌ្ឍនភាពដ៏ល្អប្រសើរទៅលើខ្សែចង្វាក់នៃការនាំចេញ និងនាំចូលរវាងប្រទេសទាំងពីរផងដែរ
    16 min

About AVI Voice on AMS

From the publisher's feed

កម្មវិធី AVI VOICE on AMS ជាកម្មវិធីថ្មីមួយ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង AMS និង AVI (វិទ្យាស្ថានចក្ខុវិស័យអាស៊ី) ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់…