រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើគួធ្វើការពិនិត្យថា តើមានគេហទំព័រប៉ុន្មាននិងឈ្មោះអ្វីខ្លះ? ដែលបាននិយាយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី? និងប៉ុន្មានដង? ដោយធ្វើការបូកសរុបរយៈពេល៣ខែម្តង ។ ការលើកឡើងរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាននាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom។ សារព័ត៌មានបានដើរនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយទៅកាន់ប្រជាជន និងសាធារណជន ពីរឿងរ៉ាវសង្គម និងកិច្ចការជាច្រើន ប៉ុន្តែសារព័ត៌មានក៏អាចបង្កើតជាបញ្ហាជាច្រើនដល់សង្គមផងដែរ ប្រសិនបើពួកគេធ្វើខុសក្រមសីលធម៌ និងវិជ្ជាជីវៈ។ សារព័ត៌មានដែលមាននិន្នាការនយោបាយតែងជាអាវុធមុខស្រួច និងជួនកាលបង្ករជាវិធង្សនាដល់សង្គម ព្រោះពួកគេតែងតែរិះគន់វាយប្រហារ និងលាបពណ៌ ធ្វើឲ្យមានការខូតខាតនិងបាត់បង់កិត្តិយសដល់ប្រទេសជាតិខ្លួនឯង។ កិច្ចពិភាក្សានេះ នឹងធ្វើការឆ្លើយតបទៅនឹងសំណួរមួយចំនួនដូចខាងក្រោម៖ ១.តើអ្វីជាសេរីភាពសារព័ត៌មាន? ២.ហេតុអ្វីយើងត្រូវការ សេរីភាពសារព័ត៌មាន? តើវាមានភាពចាំបាច់អ្វីខ្លះក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ? ៣.តើអ្វីជាគុណតម្លៃនៃការបង្កើតឡើងនូវការពិនិត្យមើល ឬអាចហៅថាការតាមដាន ចំពោះអ្វីដែលជាការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ឬមិនពិតនោះ? ៤.តើសារព័ត៌មានមានទំនាក់ទំនងអ្វីខ្លះទៅនឹងនយោបាយ? ៥. តើព័ត៌មានបំភ្លៃការពិត ការភូតភរ ភាពកុហក ឬការធ្វើប្រជាភិថុត ហាក់បាននឹងកំពុងពេញនិយម ក្នុងការយកមកប្រើប្រាស់ក្នុងមហិច្ឆតាខ្មៅងងឹតនៃបក្សប្រឆាំងដូចយើងបានដឹង? តើលោកវាគ្មិនមានចំណាប់អារម្មណ៍បែបណា? ៦. តើអាចទេដែលថា ការបង្កើតឲ្យមាននូវយន្ដការថ្មីនេះ អាចជាវិធង្សនាប្រឆាំងនិងការលើកឡើងរបស់អ្នកមាននិន្នាការមិនគាំទ្ររដ្ឋាភិបាលថា មានគម្រោងដាក់សម្ពាធពួកគេលើសេរីភាពនៃការបញ្ចេញមតិ? ចំពោះលោកវាគ្មិនយល់បែបណា? អ្នកសម្របសម្រួលៈ លោកៈ ហ៊ុត […]