ហេតុអ្វីដែលត្រូវលើកម្ដងហើយម្ដងទៀតចំពោះគុណតម្លៃនៃសន្ដិភាព? ព្រោះយើងចង់រំលឹកសតិប្រាជ្ញាស្មារតី ជនរួមសន្ដិភាពនិងជាតិ ឱ្យឃើញច្បាស់ ដើម្បីចូលរួមក្នុងការរក្សាការពារ ប្ដេជ្ញារួមថែរនូវមរតកដ៏មានតម្លៃយ៉ាងអនគ្ឃនេះ ឲ្យបានគង់វង្សស្ថិតស្ថេរ ដើម្បីសេចក្ដីសុខនិងសេចក្ដីចម្រើន ជាពិសេសដើម្បីការអភិវឌ្ឍជាប់មិនដាច់និងភាពសុខដុមរម្យនានៃជីវិតប្រជាជនជាង១៦លាននាក់