Cambonomist

Cambonomist

By CambonomistBusiness
Download on the App Store

Cambonomist episodes

  • ម្ចាស់ចម្ការដូង​ក្រអូប​ចែករំលែក​ពី​វិធី​ដាំ​និងថែទាំ​ដូង​ក្រអូប | Coconut Farm

    លោកអ្នក​នាងដែល​មាន​ដី​ចម្ការ និងចង់ដាំ​ដូង​ក្រអូប អាច​ស្ដាប់​សេចក្ដី​រាយការណ៍​នេះ ដែល​ម្ចាស់​ចម្ការដូង​ក្រអូប​មួយរូប​ចែករំលែក​បទ​ពិសោធន៍របស់​គាត់។

    5 min
  • ច្បាប់​គ្រប់គ្រងល្បែងពាណិជ្ជកម្ម​ត្រូវ​បាន​អនុម័ត

     សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភា អនុម័តហើយ នៅក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។ ច្បាប់នេះ នឹងរឹតបន្ដឹង ចំពោះការគ្រប់គ្រងអាជីវកម្មកាស៊ីណូ ល្បែងពាណិជ្ជកម្មផ្សេងៗទៀត បន្ទាប់ពីវានឹងត្រូវចូលជាធរមាន។ 

    2 min
  • ឆមាសទី១ឆ្នាំនេះ កម្ពុជា​ខ្ចី​ប្រាក់ពី​ដៃគូអភិវឌ្ឍ​ជិត ៥០០លានដុល្លារ

     នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយនឹងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណ ៤៨០ លានដុល្លារអាមេរិក ឬស្មើនឹង ២៥% នៃពិដានច្បាប់ដែលបានកំណត់ (១.៤០០ លាន SDR)។ ប្រាក់កម្ចីទាំងនោះ គឺសុទ្ធតែប្រើប្រាស់សម្រាប់គម្រោងវិនិយោគសាធារណៈ និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះ។ 

    6 min
  • ៩ខែនៃឆ្នាំ២០២០ កម្ពុជានាំចេញចេកអំបូងលឿងកើនឡើងជាង២០០%

     រយៈពេល ៩ខែ ដំបូង នៃឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែចេកអំបូងលឿង ទៅកាន់ទីផ្សារក្រៅប្រទេសដល់ទៅប្រមាណ ២៣,៥ ម៉ឺនតោន កើនឡើងដល់ទៅ ២២៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ដែលត្រូវបានយកមកផ្សាយបន្ដដោយភ្នាក់ងារព័ត៌មានវៀតណាម VNA។ 

    3 min
  • ការដាំបន្លែលើទឹក | Hydroponic Vegetable Farming

    អ្នកគ្រប់គ្រង​កសិដ្ឋាន​ដាំបន្លែ​លើ​ទឹក ឈ្មោះ Khmer Hydro Farm បានរៀបរាប់ប្រាប់ថា​ ការដាំ​បន្លែ​ដោយ​បច្ចេកទេស​ថ្មីនេះ ងាយស្រួលដាំ ឆាប់​ឲ្យផល។ Watch our videos on Cambonomist YouTube Channel

    5 min
  • Eel Farming - ចិញ្ចឹម​អន្ទង់​ចំណាយទុន​ច្រើន តែចំណូល​ក៏បាន​ច្រើនដែរ!

    «ក្នុងមួយខែ យើងអាចរកចំណូលបានចិញ្ចឹមកូនចៅអី បានប្រហែលជាងមួយពាន់អី(ដុល្លារ) រកបាន បើគាត់ធ្វើលក្ខណៈតូចតាច ពីរបីអាងគ្រាន់ចិញ្ចឹមលេង អាហ្នឹងពូមិនហ៊ាននិយាយទេ តែបើគេចិញ្ចឹមធំ វាចូលបួនដប់ម្ភៃម៉ឺនអីទៅណា»។ នេះជាការ​លើកឡើង​របស់​ម្ចាស់កសិករ​ចិញ្ចឹម​អន្ទង់ដ៏ធំមួយ​នៅក្នុងខេត្ត​កំពង់ឆ្នាំង។ លោក ថូ វណ្ណា គឺជាម្ចាស់កសិដ្ឋានអន្ទង់កសិដ្ឋានបែបវារីវប្បកម្មតែមួយគត់ ដែលបានកកើត នៅលើទឹកនៃភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ(ភាគខាងជើង) ខេត្តកំពង់ឆ្នាំង។ ដោយគិតមកទល់នឹងពេលនេះ កសិដ្ឋាននេះ មានអាយុកាលជាង១០ឆ្នាំមកហើយ។ Watch #Cambonomist on YouTube

    6 min
  • សត្វ​ចៀម​ស្រួល​ចិញ្ចឹម និងមាន​ទីផ្សារ​ល្អ | Sheep Farming in Cambodia

    គេធ្លាប់តែឮថា ការចញ្ចឹមចៀមមាននៅតែប្រទេសដែលមានអាកាសធាតុត្រជាក់ ដូចជា អូស្រ្តាលី ចិន ម៉ុងហ្គោលី ជាដើម តែឥឡូវនេះ ចៀម​ក៏​មាន​គេចិញ្ចឹម​ដែរ​នៅក្បែរ​ជើងភ្នំ​មួយ ក្នុង​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ យុវជន ប៊ុន ចាន់វីរៈ ជា​អ្នកចិញ្ចឹម​ចៀម​មុនដំបូងគេ​បង្អស់ នៅខេត្ត​កំពង់ឆ្នាំង ។ ចាន់វីរៈ អំពាវនាវ​​ឲ្យ​​កសិករនាំ​គ្នា​​ចិញ្ចឹមចៀម ព្រោះ​ស្រួល​ចិញ្ចឹមនិង​មាន​ទីផ្សារល្អ។ សូម​ស្ដាប់​សេចក្ដីរាយការណ៍របស់​ ខេមបូណូមីស។

    5 min
  • មុខរបរ​ចាក់​សាក់​កំពុង"កាក់កប" ខណៈ​យុវជន​កាន់តែច្រើន​និយម​ការចាក់សាក់​

    កាលពីអតីតកាល អ្នកមានជំនាញចាក់សាក់នៅកម្ពុជា ច្រើនតែជាព្រះសង្ឃ ឬ គ្រូមន្តអាគម ដែលចេះវេទមន្ត ស្តោះ ផ្លុំ និង ច្រើនមាននៅតំបន់ព្រៃភ្នំ ឬ ក្នុងវត្តអារាម ។ ប៉ុន្តែ បច្ចុប្បន្ន អាជីពចាក់សាក់ បានបង្ហាញវត្តមាន ស្មើមុខស្មើមាត់ដូចអាជីពដទៃទៀតដែរ។ ហើយ​មុខ​របរ​ចាក់សាក់នេះ​ទៀត បច្ចុប្បន្ន កាន់តែពេញ​និយម ដោយសារ​ក្មេងៗ​កាន់​តែច្រើន​ឡើង មាន​ទំនោរ​ចាក់​សាក់​លើខ្លួន​ប្រាណ ដែល​ហាក់​ចង់​បង្ហាញពីភាពទាន់សម័យ។ សូមអញ្ជើញ​ស្ដាប់​សេចក្ដីរាយការណ៍របស់ ខេមបូណូមីស។ ទស្សនាវីដេអូ នៅលើ YouTube Channel របស់​យើង ៖ https://youtu.be/Ssy4KgwsjUM

    7 min
  • អ្នកនេសាទនៅបឹងតាមោក (រាជធានីភ្នំពេញ) ត្អូញត្អែរ​ពីការធ្លាក់ចុះចំណូលពីការនេសាទ

    ប្រជាពលរដ្ឋដែលមានរបរ​នេសាទ​នៅលើ​បឹង​តាមោក ក្នុង​រាជធានីភ្នំពេញ បាន​ត្អូញត្អែរ​អំពីការធ្លាក់ចុះ​ចំណូល​ពីការនេសាទ ខណៈដែល​បឹង​មួយ​នេះ​កាន់តែរួមតូច ហើយ​អ្នក​មក​រក​ត្រី​ក៏កាន់តែច្រើនឡើងៗ។ មើលវីដេអូ នៅលើ YouTube: https://www.youtube.com/watch?v=5BC0vnmgQSs

    4 min

About Cambonomist

From the publisher's feed

The Cambodian business updates