Khmer Audiobook

ចំនេះ​ដឹង​ទូទៅ​ general knowledge


Listen Later

វិចារណ​កថាលោកអាចារ្យ Goenga ថ្លែងក្នុងសន្និបាតអង្គការសហប្រជាជាតិ
- សាសនា ជា សាសនា លុះត្រាតែវាប្រមូលមនុស្ស។ សាសនា លែងទៅជាសាសនាហើយ បើវាបំបែកមនុស្ស។ សាសនា មិនមែនសំរាប់បំបែកទេ ប៉ុន្តែសំរាប់បង្រួបបង្រួមមនុស្ស។
- អំពីការផ្លាស់ប្ដូរ។ មិនមែនផ្លាស់ប្ដូរពីសាសនាមួយ ទៅសាសនាមួយទៀតទេ។ គឺផ្លាស់ប្ដូរពីទុក្ខ ទៅសុភមង្គល។ ផ្លាស់ប្ដូរពីចំណង ទៅរកការរួចរំដោះ។ ផ្លាស់ប្ដូរពីភាពឃោរឃៅ ទៅរកសេចក្ដីអាណិតអាសូរ។
- អំពីសន្តិភាពសង្គម។ ការគិតពីសន្តិភាពសង្គម មិនអាចបំភ្លេចឯកជនបានទេ។ បើបុគ្គលម្នាក់ៗគ្មានសន្តិភាពក្នុងចិត្តទេ នោះខ្ញុំ (Goenga) មិនអាចយល់បានថា មានសន្តិភាពពិតប្រាកដសំរាប់សង្គម ឬពិភពលោកបានទេ។ បើខ្ញុំមានចិត្តអន្ទះអន្ទែង កំហឹង គំនុំគំគួន ការឈ្នានីស តើខ្ញុំផ្ដល់សន្តិភាពជូនពិភពលោកយ៉ាងដូចម្ដេច? ពីព្រោះខ្ញុំខ្លួនឯងគ្មានសន្តិភាពសោះ។
"ចូរពិនិត្យមើលខ្លួនឯង" ចូរពិនិត្យមើលខ្លួនឯង នៅថ្នាក់ពិសោធន៍ នៅថ្នាក់ទីជំរៅនៃចិត្ត នោះបញ្ហាជាច្រើននឹងត្រូវបានដោះស្រាយរួច។
- ច្បាប់ធម្មជាតិ។ កាលណាខ្ញុំបង្ករបង្កើតកំហឹង ការស្អប់ខ្ពើម គំនុំគំគួន ការព្យាបាទ ខ្ញុំគឺជាជនទី១ ដែលរងគ្រោះនឹងកំហឹងរបស់ខ្ញុំ រួចហើយខ្ញុំចាប់ផ្ដើមធ្វើទុក្ខទោសដល់អ្នកឯទៀត។ នេះជាច្បាប់ធម្មជាតិ
- បើសិនជាខ្ញុំចាកចេញផុតពីភាពសៅហ្មង ចិត្តទៅជាបរិសុទ្ធ ជាថ្មីទៀត ខ្ញុំចាប់ពិនិត្យមើលខ្លួនឯង ច្បាប់ធម្មជាតិចាប់ផ្ដើមធ្វើការ គឺចាប់ផ្ដល់រង្វាន់ឲខ្ញុំ ខ្ញុំមានសន្តិភាពយ៉ាងខ្លាំង។
- ចូរពិនិត្យមើល ពិនិត្យមើលអន្តរកម្មរវាងចិត្តនិងកាយនៅក្នុងខ្លួន តើចិត្តទាក់ទងនឹងកាយយ៉ាងដូចម្ដេច? តើកាយទាក់ទងនឹងចិត្តយ៉ាងដូចម្ដេច? បើយើងចេះតែពិនិត្យមើល ពិនិត្យមើលទៅ យើងយល់ច្បាប់ធម្មជាតិច្បាស់លាស់ណាស់ ថា កាលណាខ្ញុំបង្ករបង្កើតភាពសៅហ្មងភ្លាម ខ្ញុំរងទុក្ខភ្លាមដែរ ហើយកាលណាខ្ញុំរួចចាកផុតពីភាពសៅហ្មង ខ្ញុំចាប់ផ្ដើមក្រេបជញ្ជក់សន្តិភាព&សុខដុមរមនា។ ទាំងអស់នេះ ជនណាក៏អាចបដិបត្តិបានដែរ។
---
Send in a voice message: https://anchor.fm/khmeraudiobook/message
...more
View all episodesView all episodes
Download on the App Store

Khmer AudiobookBy SOCHEAT