Published on Jan 29, 2019
សេចក្តីថ្លែងអំណរគុណ
អច្ឆរិយភាពនៃចំណេះដឹងដ៏អាថ៌កំបាំងនៃការប្រើប្រាស់អំណាចខួរក្បាលរបស់ពួកយើងទាំងអស់គ្នា ត្រូវបានពន្យល់យ៉ាងក្បោះក្បាយ និង សុីជម្រៅនៅក្នុងសៀវភៅ The Secret ដែលជាសមិទ្ធផលនិពន្ធនៃផលិតករដ៏មានឥទ្ធិពលផ្នែកបណ្តុះគំនិត និង ស្មារតី Rhonda Byrne ។ សៀវភៅបណ្តុះអំណាចខួរក្បាលនេះ ទទួលបានការចាប់អារម្មណ៍ និង គាំទ្រដ៏លើសលប់ពីមនុស្សរាប់លាននាក់ ជុំវិញពិភពលោក ។
គោលបំណងនៃការផលិត និង ចែករំលែកខ្សែរសំលេងនេះ នាងខ្ញុំមានគោលបំណងចូលរួមពង្រីកចំណេះដឹងផ្នែកគំនិត និង ស្មារតីដែលជាមូលដ្ឋាននៃការអភិវឌ្ឍន៍សមត្ថភាពបុគ្គលទៅកាន់បងប្អូនមិត្តភក្រ្តិ និង សាធារណះជនទាំងអស់គ្នាដោយក្តីស្រលាញ់ និង រាប់អាន ។ ខ្ញុំយល់ឃើញថា ការចូលរួមសិក្សា និង រួមអភិវឌ្ឍន៍ធនធានមនុស្សដ៏មានសំទុះ និង ជាក់ស្តែងជាមួយគ្នា ។
ក្នុងសេចក្តីរៀបរាប់នេះ ខ្ញុំដែលជាអ្នកគាំទ្រសៀវភៅ The Secret មានសេចក្តីពេញចិត្តក្នុងការចែករំលែកបន្តនូវចំណេះដឹង ពីអត្ថន័យនៃសៀវភៅដ៏សំខាន់នេះ និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកនិពន្ធ ក្រុមផលិតករ និង ស្ថាប័នប្រែសម្រួលជាភាសាខ្មែរ Mind Book ដោយក្តីគោរព ។
នាងខ្ញុំសូមធ្វើការអភ័យទោសទុកមុននូវរាល់កំហុសឆ្គង និង ចំណុចខ្វះខាតដោយអច្ចេតនា ។ នាងខ្ញុំរីករាយនឹងទទួលយកនូវមតិស្ថាបនាទាំងអស់ដោយក្តីអាធ្យាស្រ័យ និង ទំនួលខុសត្រូវ ។
រដ្ឋា ថាវរ៉ាថ
---
Send in a voice message: https://anchor.fm/khmeraudiobook/message