YEAC's Podcast

Digital Skills for Youth (Khmer)


Listen Later

ឯកឧត្តមបណ្ឌិត សេង សុភាព ជាប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោកបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យហ្គ្រេនណូបល (University of Grenoble) ប្រទេសបារាំង ហើយបានចាប់ផ្តើមអាជីពជាសាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ តាំងពីឆ្នាំ ២០០២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​​​។

ចាប់ពីឆ្នាំ២០១៤មក លោក ជាសមាជិកក្នុងក្រុមការងារគោលនយោបាយនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា​។ លោកបានចូលរួមចំណែករៀបចំផែនការមេសម្រាប់​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​កម្ពុជា​​​ឆ្នាំ២០២០ (Cambodia ICT Master Plan 2020) ក្នុងផ្នែកការអភិវឌ្ឍគោលនយោបាយ តេលេខម​ និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន ដើម្បីលើកកម្ពស់វិស័យ ICT ​នៅកម្ពុជា។ ថ្មីៗនេះ លោកក៏បានដឹកនាំក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយស្តីពីធុរកិច្ចបង្កើតថ្មី (Startup Policy) ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសម្រាប់ធុរកិច្ចបង្កើតថ្មី និង សហគ្រិនភាពនៅកម្ពុជា។

ក្រោមគំនិតផ្តួចផ្តើមរបស់លោក មជ្ឈមណ្ឌលនវានុវត្តន៍ ត្រូវបានសាងសង់រួចរាល់ដោយមាន ការឧបត្ថម្ភ និង គាំទ្រពីវិស័យឯកជន និងរដ្ឋាភិបាល។ លោកបានជឿជាក់យ៉ាងមុតមាំថាមជ្ឈមណ្ឌលនវានុវត្តន៍ ដំបូងនេះនឹងជួយជម្រុញធុរកិច្ចបង្កើតថ្មី បង្កើនភាពច្នៃប្រឌិត នវានុវត្តន៍ និងសកម្មភាពសំខាន់នានាពាក់ព័ន្ធនឹងសហគ្រិនភាព ដែលនាំអោយប្រទេសកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។​

The Young Entrepreneurs Association of Cambodia (YEAC) was launched in September 2009 by a team of passionate Cambodian young entrepreneurs from various business sectors. It was established as a volunteer-driven non-profit organization with the ambition to empower young entrepreneurs and enhance youth entrepreneurship. We firmly believe that a country's next-generation economy's progression largely depends on the young professionals' readiness to become entrepreneurs and business leaders, thereby contributing to its economic growth and general development. Through its establishment of a networking platform, sharing, and synergizing business opportunities, YEAC wants to contribute to productive employment and sustainable development of Cambodia's future economy.

...more
View all episodesView all episodes
Download on the App Store

YEAC's PodcastBy YEAC