Sign up to save your podcasts
Or
សិក្ខាសាលាបំប៉នសមត្ថភាព ស្តីពីវិធីសាស្ត្របង្រៀននិងរៀនសម្រាប់ មធ្យមសិក្សាសិក្សា ក្រោមកិច្ចសហការជាមួយ អង្គការយូនីសេហ្វ និង ឧបត្ថម្ភថវិកា ដោយមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍ សមត្ថភាព (CDPF)
សៀមរាប៖ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលា បំប៉នសមត្ថភាព ស្តីពីវិធីសាស្ត្របង្រៀននិងរៀនសម្រាប់ មធ្យមសិក្សា ក្រោមកិច្ចសហការជាមួយ អង្គការយូនីសេហ្វ និង ឧបត្ថម្ភថវិកា ដោយមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍ សមត្ថភាព (CDPF) ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង បំប៉នសមត្ថភាព គ្រូបង្រៀននិង មន្ត្រីអប់រំលើសមត្ថភាព បង្រៀន និងរៀន តាមបែបបញ្ញតិ្ត វិធីសាស្ត្របង្រៀនតាមបែប ស្ថាបនានិយម និងលំនាំនៃការបង្រៀន សម្រាប់ យកទៅអនុវត្តផ្ទាល់ក្នុងការបង្រៀន និងរៀន នៅក្នុងសាលារៀន និងជាមូលដ្ឋានគ្រឹះសម្រាប់ មន្ត្រី ជំនាញ ពិសេសនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា ក្នុងការអភិវឌ្ឍឯកសារស្តីពីការរៀនតាមបែបបញ្ញតិ្ត វិធីសាស្ត្របង្រៀនតាម បែបស្ថាបនានិយម និងលំនាំនៃការបង្រៀនតាមវិធីសាស្ត្រថ្មីឆ្លើយតបនឹងសមត្ថភាព សតវត្សរ៍ទី២១។
ក្នុងន័យនេះ នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានឹងសហការជាមួយគ្រូបង្រៀនតាមមុខវិជ្ជាឯកទេស និង ដៃគូអភិវឌ្ឍរៀបចំចងក្រងឯកសារទាំងនេះសម្រាប់ជាជំនួយដល់គ្រូបង្រៀនទូទាំងរាជធានីខេត្ត នាពេលដ៏ខ្លីខាងមុខ។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និងកីឡា និងឯកឧត្តម លោកជំទាវ លោក លោកស្រី និងសិក្ខាកាម ចូលរួម សរុប ចំនួន៦៧នាក់ ស្រី៦នាក់ ដែល មកពីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថាន គរុកោ សល្យ ភូ មិភាគ រាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យ ភូមិភាគ ខេត្តកំពង់ចាម វិទ្យាស្ថាន គរុកោសល្យ ហ៊ុន សែន ភូមិភាគ ខេត្តកណ្តាល មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សៀមរាប គ្រូឧទ្ទេស សាលាគរុកោ សល្យ និងវិក្រឹតការខេត្តសៀមរាប គ្រូបង្រៀន និងដៃគូអភិវឌ្ឍ ន៍មួយចំនួនដូចជា អង្គការយូនីសេហ្វ អង្គការខេប ជាដើម។
ទន្ទឹមនេះ ឯកឧត្តម បណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ល្អៗបន្ថែមដល់ សិក្ខាកាមអំពីវិធី សាស្ត្រ បង្រៀនថ្មីៗ និងបទពិសោធន៍ល្អៗសម្រាប់គ្រូបង្រៀនក្នុងការបង្រៀនដើម្បីឱ្យសិស្សទទួល បានចំណេះដឹង ចងចាំបានយូរអង្វែង និង អនុវត្ត បានក្នុងជីវភាពប្រចាំថ្ងៃ។ ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិតសភាចារ្យ ក៏បាន ស្នើឱ្យគ្រូបង្រៀនដែលមកពីសាលានានាចែករំលែកបទពិសោធ ល្អៗ ក្នុង ការ បង្រៀនសិស្ស ឱ្យ ទទួលបានលទ្ធផល ល្អ។ បន្ថែមពីលើនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ បានសង្កត់ ធ្ងន់ លើកម្មវិធីសិក្សាតាមបែបបញ្ញត្តិ ដែលទាមទារឱ្យគ្រូបង្រៀនយល់ច្បាស់អំពីការបង្រៀនតាមបែប បញ្ញត្តិឱ្យបានច្បាស់លាស់ និងមានវិធីសាស្ត្រចម្រុះល្អៗក្នុងការផ្ទេរចំណេះដឹងដល់ សិស្សឱ្យទទួល បាន លទ្ធផលល្អ៕
២៩ មករា ២០២១ | នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប

4 Listeners
0 Listeners