ដំណើរទស្សនកិច្ច វិទ្យាល័យ ២៨ មករា ដែលបានជាប់ស្តង់ដាសាលារៀនមានប្រសិទ្ធភាព
សៀមរាប ៖ ដំណើរទស្សនកិច្ច និងសំណេះសំណាល វិទ្យាល័យ ២៨ មករា ដែលជាសាលារៀនស្តង់ដាដែលមានប្រសិទ្ធភាពខ្ពស់ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា អមដំណើរ ដោយ ឯកឧត្តម លោកជំទាវ ថ្នាកដឹកនាំ នាយកដ្ឋានជំនាញ និង មន្ដ្រីអប់រំ ជាច្រើនរូបផងដែរ។
គួរលើកសរសើរផងដែលនៅផលសម្រេចរបស់វិទ្យាល័យរយៈពេល២ឆ្នាំ ក្នុងការអនុវត្តការគ្រប់គ្រងតាមសាលារៀន(កិច្ចការចំនួន៦) ៖
១.ការធ្វើតេស្តស្តង់ដាដើមឆ្នាំ និងប្រចាំខែ
២.ការធ្វើផែនការកែលម្អសាលារៀន (ផ្អែកលើលទ្ធផលតេស្តស្តង់ដា)
៣.ការធ្វើកិច្ចព្រមព្រៀងលទ្ធផលប្រចាំឆ្នាំរបស់គ្រូបង្រៀន និងគណៈនាយក (ផ្អែកលើសូចនាកផែនការ និងលទ្ធផលតេស្តដើមឆ្នាំ)
៤.ការប្រជុំពិនិត្យតាមដានប្រចាំខែដឹកនាំដោយនាយកសាលារៀន និងប្រចាំត្រីមាសដោយគណៈកម្មការគ្រប់គ្រងសាលារៀន
៥.ការធ្វើស្វ័យវាយតម្លៃលទ្ធផលប្រចាំឆ្នាំរបស់គ្រូបង្រៀន និងគណៈនាយក (ផ្អែកលើលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀង)
៦.ការធ្វើអធិការកិច្ចការបង្រៀនរបស់គ្រូមុខវិជ្ជា ការគ្រប់គ្រងទិន្នន័យថ្នាក់រៀនរបស់គ្រូទទួលបន្ទុកថ្នាក់ និងការគ្រប់គ្រងសាលា៕
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ដ្រី ក៏បានមានប្រសាសន៍ លើកសរសើរពីការចូលរួមជាធ្លុងមួយរបស់គ្រប់ជាន់ថ្នាក់ គ្រប់ភាគីរហូតអាចសម្រេចបានលទ្ធផលដ៏ល្អនេះ និងលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ឲ្យបន្តប្រឹងប្រែង និងប្ដេជ្ញាចិត្ត លើការបំពេញការងារបន្ថែមទៀត។
៣០ មករា ២០២១ | ខេត្តសៀមរាប