សំឡេង​គ្រូបង្រៀន :: MoEYS Official Podcast

ទំព័ររដ្ឋមន្រ្តី


Listen Later

ការ​ចុះ​ពិនិត្យ​មើល​​សកម្មភាព​ការ​សិក្សា​ពី​ចម្ងាយ​ និង​តាម​អេឡិចត្រូនិក​​របស់​សិស្សានុសិស្ស

កំពង់​ឆ្នាំង៖ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​សិក្សា​ពី​ចម្ងាយ​របស់​សិស្សានុសិស្ស​តាម​សាលា​រៀន​ តាម​ក្រុម និង​ខ្នង​ផ្ទះ នៅ​ក្នុង​ស្រុក​ទឹក​ផុស​ខេត្ត​កំពង់​ឆ្នាំង​ដើម្បី​ធានា​បាន​ថា​ការ​សិក្សា​របស់​សិស្សានុសិស្ស​នៅ​តំបន់​ដាច់​ស្រយាល​នៅ​តែ​អាច​​បន្ត​ប្រព្រឹត្ត​ទៅ ទោះ​បី​សាលារៀន​ត្រូវ​បាន​បិទ​ទ្វា​ជា​បណ្ដោះ​អាសន្ន។

ការ​ចុះ​ពិនិត្យ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន អម​ដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​នានា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នោះ​ឯកឧត្ដម ក៏​បាន​ណែនាំ​​អំពី​វិធីសាស្ត្រ​សិក្សា​ដោយ​ខ្លួន​ឯង ព្រមទាំង​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្លង Covid-19  ទោះ​ជា​​ក្នុង​ពេល​ចូល​បវេសនកាល​ថ្មី​នា​ពេល​ខាង​មុខ​ក្ដី៕

២០ ឧសភា ២០២០ | ខេត្ត​កំពង់​ឆ្នាំង

#elearning #DistanceLearning #LearningNeverStops


---
Send in a voice message: https://anchor.fm/moeys/message
...more
View all episodesView all episodes
Download on the App Store

សំឡេង​គ្រូបង្រៀន :: MoEYS Official PodcastBy Ministry of Education, Youth and Sport Official Podcast Channel


More shows like សំឡេង​គ្រូបង្រៀន :: MoEYS Official Podcast

View all
ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners