សំឡេង​គ្រូបង្រៀន :: MoEYS Official Podcast

ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា


Listen Later

ពិធីប្រគល់-ទទួលទូរទស្សន៍ ថាសតេជោ TV ជូនដល់គ្រឹះស្ថានសិក្សាក្នុងខេត្តបន្ទាយមានជ័យ ដើម្បី​ចូលរួមលើកកម្ពស់ការអប់រំពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក
បន្ទាយមានជ័យ៖ ទូរទស្សន៍ និងថាសតេជោ TV ចំនួន៤០ឈុត ត្រូវបានប្រគល់ជូនដល់គ្រឹះស្ថានសិក្សា ដែលយកធ្វើជាទីតាំងចត្តាឡីស័ក។ សូមជម្រាបដែរថាដោយឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមាននៅប្រទេសថៃ ដូចនេះហើយរាជរដ្ឋាភិបាលបានសម្រចយកគ្រឹះស្ថានសិក្សាមួយចំនួនដែលជាប់ព្រំដែនកម្ពុជា-ថៃ ធ្វើជាទីតាំង​ចត្តាឡីស័ក សម្រាប់ពលករខ្មែរត្រលប់មកក្នុងប្រទេសវិញ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្ដរមានជ័យ ដែលក្នុងនោះខេត្តបាត់ដំបងចំនួន ១១ឈុត ខេត្តបន្ទាយមានជ័យចំនួន១៤ឈុត និងខេត្ត ឧត្ដរមានជ័យចំនួន១៥ឈុត គួររំលឹក ដែរថា សម្ភារៈដែលក្រសួងប្រគល់ជូននេះគឺមួយចំនួនធំបានមកពីការឧបត្ថម របស់សហព័ន្ធសេវាអប់រំកម្ពុជា និងវិស័យឯកជនជាដៃគូ។
ពិធីប្រគល់ទទួលនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនេះ ឯឧត្ដមបានមានប្រសាសន៍ថាការប្រគល់ជូននូវទូរទស្សន៍ និងថាសតេជោ TV ទាំងអស់នេះ គឺជាជំនួយមួយយ៉ាងសំខាន់ដល់ការសិក្សាពីចម្ងាយរបស់សិស្សានុសិស្សដែលមិនមានថ្នាក់រៀនគ្រប់គ្រាន់ព្រោះសាលាត្រូវបានយកធ្វើជាទីតាំងចត្តាឡីស័ក។ ទន្ទឹមនឹងនេះឯកឧត្ដមក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារ ពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងវិធានការការពារការរីករាលដាលនៃជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ជាពិសេសគឺក្រុម ការងារសហព័ន្ធសេវាអប់រំកម្ពុជា និងវិស័យឯកជនជាដៃគូ ដែលបានរួមចំណែក​ជួយដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគ្រា ដ៏លំបាកនេះ៕
៣០ មករា ២០២១ | មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ
...more
View all episodesView all episodes
Download on the App Store

សំឡេង​គ្រូបង្រៀន :: MoEYS Official PodcastBy Ministry of Education, Youth and Sport Official Podcast Channel


More shows like សំឡេង​គ្រូបង្រៀន :: MoEYS Official Podcast

View all
វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners