សំឡេង​គ្រូបង្រៀន :: MoEYS Official Podcast

ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា


Listen Later

ពិធីប្រកាសផ្សព្វផ្សាយសាលាបឋមសិក្សាចតុមុខជាសាលាគំរូក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ

រាជធានីភ្នំពេញ៖សាលាបឋមសិក្សាចតុមុខត្រូវបានក្រសួងអប់រំយុវជននិងកីឡាជ្រើសរើសដាក់ឱ្យអនុវត្តការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយជាសាលាគំរូមុនគេក្នុងឆ្នាំសិក្សា២០២១នេះ។សុខភាពសិក្សាគឺសំដៅដល់សំណុំសកម្មភាពផ្សេងៗសម្រាប់លើកកម្ពស់សុខភាពនៅតាមគ្រឹះស្ថានសិក្សាដែលជាសេចក្តីត្រូវការជាមូលដ្ឋាននៃផ្លូវកាយផ្លូវចិត្តនិងសង្គមរបស់អ្នកសិក្សានិងបុគ្កលិកអប់រំ។

ពិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងអប់រំយុវជននិងកីឡាក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីតំណាងក្រសួងស្ថាប័នតំណាងដៃគូអភិវឌ្ឍតំណាងក្រុមហ៊ុនឯកជនមន្ត្រីក្រោមឱវាទក្រសួងអប់រំយុវជននិងកីឡាលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសាលាបឋមសិក្សាចតុមុខ។

ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាលអង្គការជាដៃគូនានានិងក្រុមហ៊ុនMSAKINOCAREដែលជាដៃគូមិនអាចខ្វះបានរបស់ក្រសួងអប់រំយុវជននិងកីឡាដែលកន្លងមកបានឧបត្ថម្ភនិងគាំទ្រផ្នែកសុខភាពបន្ទប់សុខភាពកម្មវិធីពិនិត្យសុខភាពកម្មវិធីអប់រំសុខភាពទឹកស្អាតនិងអនាម័យតាមសាលារៀនពិសេសសម្រាប់ការប្រារព្ធពិធីប្រកាសផ្សព្វផ្សាយសាលាបឋមសិក្សាចតុមុខជាសាលារៀនគំរូដែលបានអនុវត្តកម្មវិធីសុខភាពសិក្សាគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំសិក្សា២០២១នេះតទៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថានៅក្នុងបរិបទកូវីដនេះសុខភាពសិក្សាគឺជាអាទិភាពរបស់ក្រសួងអប់រំយុវជននិងកីឡាដូចនេះឯកឧត្តមបានសំណូមពរឱ្យគ្រប់ខេត្តក្រុងទាំងអស់បង្កើតជាសាលាគំរូស្តីពីការអនុវត្តសុខភាពសិក្សាឱ្យបានមួយៗផងដែរ។ដើម្បីអនុវត្តការងារសុខភាពសិក្សាគ្រប់ជ្រុងជ្រោយទទួលបានលទ្ធផលល្អត្រូវមានការចូលរួមសហការពីមាតាបិតាឬអាណាព្យាបាលសិស្សអាជ្ញាធរដែនដីមណ្ឌលសុខភាពស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍតំណាងវិស័យឯកជនផងដែរ៕

០៣កុម្ភៈ២០២១|សាលាបឋមសិក្សាចតុមុខ

...more
View all episodesView all episodes
Download on the App Store

សំឡេង​គ្រូបង្រៀន :: MoEYS Official PodcastBy Ministry of Education, Youth and Sport Official Podcast Channel


More shows like សំឡេង​គ្រូបង្រៀន :: MoEYS Official Podcast

View all
វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners