Sign up to save your podcasts
Or
ពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងផ្ដល់សម្ភារអនាម័យដល់គ្រឹះស្ថានសិក្សាក្នុងស្រុកកងមាស
ខេត្តកំពង់ចាម៖ សម្ភារអនាម័យមួយចំនួនត្រូវបានប្រគល់ជូនគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកកងមាស ដើម្បីលើកម្ពស់សុវត្ថិភាព សុខភាព អនាម័យ នៅតាមគ្រឹះស្ថានសិក្សា ជាពិសេសនោះគឺការការពារខ្លួន ពីជំងឺកូវីដ-19 ក្នុងបរិបទថ្មីនេះ។
សម្ភារដែលបានប្រគល់ជូននេះមានៈ ម៉ាស៊ីនបាញ់អាល់កុលចំនួន១៣ ម៉ាសចំនួន៦២៥ប្រអប់ ជេល១៥០ml ចំនួន១១០ដប ជេល ៥០mlចំនួន៨២៥ដប និងកន្លះ Logo ចំនួន២៨៥ ក្នុងនោះអង្គភាពដែលបានទទួលរួមមាន៖ រដ្ឋបាលស្រុក, ការិយាល័យអប់រំ យុវជន និងកីឡាស្រុក, គ្រឹះស្ថានសិក្សា(៥៥គ្រឹះស្ថាន), សាលាឃុំ(១១ឃុំ)។
ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបានមានមតិសំណេះសំណាល ថ្លែងអំណរគុណដល់ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានរួមចំណែកក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញប្រកបដោយភាពល្អប្រសើរ ជាងនេះទៀតនោះគឺការចូលរួមទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ដែលកន្លងមកនៅក្នុងស្រុកកងមាសនេះធ្លាប់មានកើតជំងឺនេះចំនួន០៨នាក់ដែរ៕
០៤ កុម្ភៈ ២០២១ | សាលាស្រុកកងមាស

4 Listeners
0 Listeners