សំឡេង​គ្រូបង្រៀន :: MoEYS Official Podcast

ទំព័ររដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា


Listen Later

ពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងបុគ្គលិកអប់រំនៅក្នុងស្រុកចំការលើ

ខេត្តកំពង់ចាម៖ គណៈប្រតិភូ នៃក្រសួងអប់រំ យុវជន កីឡា បានចុះជួបសំណេះសំណាល ដើម្បីលើកទឹក និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រង និងបុគ្គលិកអប់រំទាំងអស់ នៅក្នុងស្រុកចំការលើ ។ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចតេជោ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចំការលើ ព្រមទាំងឯកឧត្ដមលោកជំទាវ លោក លោកស្រី អមដំណើរជាច្រើនរូបទៀត។

ក្នុងពិធីសំណេះសំណាកនេះ ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានផ្ដល់កិត្តិយសជាអធិបតីភាពក្នុងពិធីនេះ ដែលបានពន្យាពេលជាច្រើនដង ដោយសារតែបញ្ហាកូវីដ ទើបតែមានឱកាសនៅពេលនេះ។ ឆ្លៀតក្នុងពេលនេះដែរឯកឧត្ដមក៌បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវចេះការពារខ្លួនពីជំងឺកូវីដ-១៩ និងត្រូវចូលរួមសហការជួយផ្ដល់ព័ត៌មានដល់អាជ្ញាធរ ព្រោះកន្លងមក មានពលរដ្ឋបួននាក់មកពីប្រទេសថៃចូលតាមច្រករបៀង ហើយអាជ្ញាធរបានពន្យល់ណែនាំគាត់ឲ្យទៅធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាម បានទាន់ពេលវេលា។

ក្នុងឱកាសដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានថ្លងអំណគុណដល់ឯកឧត្ដម ហ៊ុន ម៉ានិត ដែលបានរៀបចំជាមូលនិធិសម្រាប់គាំទ្រដល់គ្រូបង្រៀនយើង និងជួយសាសង់ អគារសិក្សាផ្សេងៗ ក៏ដូចជាការជួយដល់វិស័យអប់រំនៅក្នុងស្រុកចំការលើយើងនេះ ជាពិសេសឯកឧត្ដមបានបង្កើតកម្មវិធីនេះឡើងដើម្បីបានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបុគ្គលិកអប់រំទាំងអស់រួមមាន បុគ្គលិកចូលនិវត្សន៍ បុគ្គលិកកំពង់បំពេញការងារ និងបុគ្គលិកកិច្ចសន្យាផងដែរ។

ឯកឧត្ដមបានសំដែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងបណ្ដុះបណ្ដាល បង្រៀន ក៏ដូចជាការអប់រំ ឲ្យយុវជន សិស្សានុសិស្សយើងមានចំណេះដឹង មានបំណិន ដើម្បីក្លាយជាធនធានល្អសម្រាប់កម្ពុជាយើង លើសពីនេះឯកឧត្ដមសូមឲ្យចូលរួមទាំងអស់គ្នាក្នុងការគ្រប់គ្រងជងឺកូវីដ-១៩ ជាពិសេសគឺគ្រឹះស្ថានសិក្សា និងសហគម គ្រឹះស្ថានសិក្សា និងអាជ្ញាធរ និងត្រូវចេះរស់នៅធម្មតាតាមគន្លងថ្មី នៃបរិបទកូវីដ។ ជាចុងក្រោយ ក្រុមការងារ ក៏បានចែកជូនសៀវភៅ ដែលជាស្នាដៃនិពន្ធរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ជូនដល់ គ្រឹះស្ថានសិក្សាទាំងអស់នៅស្រុកចម្ការលើផងដែរ៕

០៥ កុម្ភៈ ២០២១ | សាលាស្រុកចំការលើខេត្តកំពង់ចាម

...more
View all episodesView all episodes
Download on the App Store

សំឡេង​គ្រូបង្រៀន :: MoEYS Official PodcastBy Ministry of Education, Youth and Sport Official Podcast Channel


More shows like សំឡេង​គ្រូបង្រៀន :: MoEYS Official Podcast

View all
វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners