សេដ្ឋកិច្ច - វីអូអេ

Hello VOA៖ អ.ស.ប ​លើកកម្ពស់​​សិទ្ធិ​របស់​ពលករ​​នៅទិវា​ចំណាកស្រុក​ពិភពលោក​ - ធ្នូ ២៦, ២០១៩


Listen Later

អង្គការ​សហប្រជាជាតិ ​បាន​ផ្តោតសំខាន់នៅ​ទិវាចំណាកស្រុក​ពិភពលោក លើសិទ្ធិ​ពលករ​ចំណាកស្រុក​ទាំងអស់ឲ្យទទួលបាន​ការការពារសិទ្ធិ​មនុស្ស​គ្រប់​បែបយ៉ាង​ដូចពលរដ្ឋ​នានាដែរ‍ ដោយសារនៅពេលនេះ មាន​ពលរដ្ឋ​ចំនួន​២៧២លាននាក់នៅលើ​ពិភព​លោក​បាន​ចាកចេញ​ពីលំនៅដ្ឋាន​ទៅធ្វើ​ការនៅ​ក្រៅប្រទេស។​ អ្នកស្រី មូរ សុខហួរ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ប្រចាំខែ​ថា ​គណបក្ស​របស់អ្នកស្រី​កំពុង​រៀបចំបណ្តាញ ដើម្បីការពារផលប្រយោជន៍ពលករ​ចំណាកស្រុកនៅ​ប្រទេសថៃ ដើម្បី​ជួយពួកគេ​ឱ្យ​មាន​សំឡេងឡើង​និង​ស្តារកិត្តិយស​របស់​ពួកគេ ក្នុងពេល​ធ្វើការនៅ​ទីនោះ​ដោយ​មិនទុក​ចោល​ពួកគេ​ទេ​។ មានពលរដ្ឋ​កម្ពុជាជាង​២លាននាក់​បាន​ចាកចេញពី​ស្រុក​ទៅធ្វើការនៅ​ក្រៅប្រទេស ​ជាពិសេស​គឺប្រទេស​ថៃ កូរ៉េខាងត្បូង ​និង​ម៉ាឡេស៊ី​ជាដើម។
...more
View all episodesView all episodes
Download on the App Store

សេដ្ឋកិច្ច - វីអូអេBy វីអូអេ