សេដ្ឋកិច្ច - វីអូអេ

Hello VOA សំឡេង​ជំនាន់​ថ្មី៖ កម្មករ​កាត់ដេរ​អាច​ប្រឈម​នឹង​ការ​បោះបង់​ការងារ​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩ - មេសា ២០, ២០២០


Listen Later

​វីរុស​កូរ៉ូណាកំពុងធ្វើឲ្យ​ប៉ះពាល់​ដល់វិស័យ​ជាច្រើននៅ​កម្ពុជា។​ ក្នុងវិស័យ​កាត់​ដេរ​ដែល​មាន​កម្មករ​កំពុង​ធ្វើការ​ជាង៨០​ម៉ឺន​នាក់​ ក៏កំពុង​ប្រឈម​ខ្លាំង ដោយ​សារ​អ្នក​បញ្ជា​ទិញភាគ​ច្រើន​នៅសហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ​បានផ្អាក​ការ​បញ្ជា​ទិញ​ដោយសារ​ផល​ប៉ះពាល់​ពី​វីរុស​នេះ​។​ ការ​ផ្អាក​បញ្ជា​ទិញ​នេះ ធ្វើ​ឲ្យ​រោង​ចក្រ​ជាច្រើន​នៅ​កម្ពុជា សម្រេច​ព្យួរ​ផលិតកម្ម ហើយ​កម្មករ​ជា​ច្រើន​ពាន់​នាក់​ក៏​ត្រូវ​បាន​ព្យួរ​ការងារ។​ អ្នកស្រី ដោក សុវណ្ណ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) ប្រចាំ​រោងចក្រ​យីដា ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា កម្មករ​កាត់ដេរ​អាច​ប្រឈម​នឹង​ការ​បោះបង់​ការងារ​ប្រសិន​បើ​មិនមាន​ការ​គាំទ្រ​ផ្នែក​ជីវភាព​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ​។ (កញ្ញា កាន់ វិច្ឆិកា, Hello VOA សំឡេង​ជំនាន់​ថ្មី, ភ្នំពេញ, ២០ មេសា ២០២០)
...more
View all episodesView all episodes
Download on the App Store

សេដ្ឋកិច្ច - វីអូអេBy វីអូអេ