មិត្តអ្នកអានដែលកំពុងអានសៀវភៅនេះ ភាគច្រើន គឺសុទ្ធតែកំពុងជាប់ចំណងនៃអំពើបាបនេះ ហើយក៏ទំនងទាំងមិនដឹងខ្លួនថា ខ្លួនកំពុងជាប់ទៀតផង! ភាគច្រើន មានមនុស្សជាច្រើន នៅលើលោកនេះបានគិតថា ការមើលរូបភាព ឬក៏វីដេអូអាសអាភាស វាមិនមែនជាបញ្ហាអ្វីទេ តែវាគ្រាន់តែជារឿង «ធម្មតា» ប៉ុណ្ណោះ។ ប៉ុន្តែ អស់អ្នកដែលបានបណ្ដោយខ្លួនមើលរូបពុំគប្បីនឹងធ្លាក់ខ្លួនជាទាសករក្នុងអំពើបាបដ៏ផ្អែមល្ហែមនេះ។ នៅចុងបញ្ចប់ ការមើលរូបភាព ឬក៏វីដេអូអាសអាភាសនឹងនាំលោកអ្នកស្លាប់ជាមិនខាន។ ប៉ុន្តែសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចរំដោះយើងឲ្យមានសេរីភាពចេញពីអំពើបាប តាមរយៈអំណាចចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ! ប្រសិនបើលោកអ្នកកំពុងតយុទ្ធនឹងការញៀននឹងការមើលរូបភាព ឬក៏វីដេអូអាសអាភាស ក៏ដូចជាកំពុងត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធទាស់នឹងអំពើបាបនេះក្នុងជីវិតលោកអ្នក ដូច្នេះ សៀវភៅមួយក្បាលនេះ អាចនឹងជួយលោកអ្នក ក្នុងការដែលលោកអ្នក ព្យាយាមថ្វាយកិត្តយសដល់ព្រះយេស៊ូវគ្រីស្ទ ឲ្យពេញមួយជីវិតតាមរយៈ ការរស់នៅបាន។
Hosted on Acast. See acast.com/privacy for more information.