PlovPit

លទ្ធផលនៃការមើលរូបភាពអាសអាភាសដែលឥតថ្លៃ


Listen Later

តើ​ការ​មើល​រូបភាព​ ឬក៏​វីដេអូអាសអាភាសនឹង​នាំ​ឲ្យ​អ្នក​ធ្លាក់នរកមែន​ឬ?មិត្ត​អ្នកអាន​ដែល​កំពុង​អា​ន​សៀវភៅនេះ ភាគច្រើន គឺសុទ្ធតែ​កំពុង​ជាប់​ចំណង​នៃ​អំពើបាបនេះ ហើយ​ក៏​ទំនង​ទាំង​មិន​ដឹង​ខ្លួន​ថា​ ខ្លួន​កំពុងជាប់ទៀត​ផង! ភាគច្រើន មាន​មនុស្ស​ជាច្រើន នៅ​លើលោកនេះបានគិត​ថា​ ការ​មើល​រូបភាព ឬ​ក៏​វីដេអូអាស​អាភាស វាមិនមែនជាបញ្ហាអ្វី​ទេ តែវាគ្រាន់តែជា​រឿង «ធម្មតា» ប៉ុណ្ណោះ។ ប៉ុន្តែ អស់អ្នកដែលបាន​បណ្ដោយខ្លួនមើលរូបពុំគប្បីនឹងធ្លាក់ខ្លួនជាទាសករក្នុងអំពើបាបដ៏​ផ្អែមល្ហែមនេះ។ នៅចុងបញ្ចប់ ការមើលរូបភាព ឬក៏​វីដេអូអាសអាភាសនឹងនាំ​លោកអ្នក​ស្លាប់ជាមិនខាន។ ប៉ុន្តែសេចក្ដីពិតនៃ​ព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចរំដោះយើងឲ្យ​មានសេរីភាពចេញពីអំពើបាប តាមរយៈអំណាចចេស្ដានៃ​ព្រះវិញ្ញាណបរិសុទ្ធ! ប្រសិន​បើ​លោកអ្នកកំពុងតយុទ្ធនឹងការញៀន​នឹងការ​មើលរូបភាព ឬ​ក៏វីដេអូអាសអាភាស ក៏ដូចជាកំពុងត្រៀមខ្លួនជាស្រេច​ក្នុងការប្រយុទ្ធទាស់​នឹង​អំពើបាបនេះ​ក្នុងជីវិតលោកអ្នក ដូច្នេះ សៀវភៅមួយក្បាលនេះ អាចនឹងជួយលោកអ្នក ក្នុងការដែលលោកអ្នក ព្យាយាមថ្វាយកិត្តយសដល់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​ពេញមួ​យ​ជីវិតតាមរយៈ ការរស់នៅបាន។

Hosted on Acast. See acast.com/privacy for more information.

...more
View all episodesView all episodes
Download on the App Store

PlovPitBy Action Cambodia