ព្រះយេស៊ូវបាននាំមុខមុនសម្រាប់អស់អ្នកដែលមានការខូចចិត្ត ដើម្បីនឹងរៀបចំផ្លូវឲ្យមានអំណរក្នុងការឈឺចាប់។ យើងមានជីវិតរស់នៅ តស៊ូ ហើយលូតលាស់តាមរយៈការសម្លឹងមើលទៅកាន់ទ្រង់ «ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្ដើម ហើយជាមេសម្រេចជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះឲ្យតែបានអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្ដាំបល្ល័ង្កនៃព្រះ» (ហេព្រើរ ១២:២)។ ក្ដីអំណររបស់ទ្រង់ចំពោះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទាស់នឹងអំពើបាប គឺជាមូលហេុតចម្បង ហើយក៏ជាមូលហេុតដ៏ធំបំផុតសម្រាប់យើងក្នុងការសង្វាតចាប់យកអំណរ ក្រោយពីបែកបាក់ស្នេហា មិនត្រូវរស់នៅដោយមានវិប្បដិសារីនឹងការហ្នឹងនោះឡើយ។
Hosted on Acast. See acast.com/privacy for more information.