Published on Dec 31, 2018
ចំណេះដឹងនៃការប្រើប្រាស់អំណាចដួងចិត្តតាមមនោមយិទ្ធិ ត្រូវបានបកប្រែនិងរៀបរាងជាភាសាជាតិដោយលោក ស៊ាង ប៊ុនភេង
ក្នុងឆ្នាំ ១៩៧៣ ។ មេរៀននេះ នឹងផ្តល់ប្រយោជន៍ដល់លោកអ្នក នូវការពង្រឹងសម្ថតភាពផ្លូវចិត្ត បង្កើតអំណាចផ្លូវចិត្ត ការបង្កាប់ខ្លួនឯង ការបង្កាប់អ្នកដទៃ កែខៃភ័យវិបត្តិផ្សេងៗ អោយទៅជាល្អប្រសើរវិញ ។
យោងតាមប្រយោជន៍ដែលនាងខ្ញុំទទួលបានផ្ទាល់ពីអំណាចនៃធម្មជាតិនេះ នាងខ្ញុំសម្រេចចិត្តចែកវាជាប្រយោជន៍ដល់ជនរួមជាតិ
ដោយសេចក្តីស្រលាញ់ និង រាប់អានបំផុតពីរូបនាងខ្ញុំ ។
នាងខ្ញុំយល់ឃើញថា ការចូលរួមចែករំលែកគ្នាទៅវិញទៅមកនៃចំណេះ
ដឹង ជាពិសេសគឺចំណេះផ្នែកផ្នត់គំនិតនេះ គឺជាសកម្មភាពរួមសិក្សា និង រួមអភិវឌ្ឍន៍ធនធានមនុស្សដ៏មានសំទុះ និង
ជាក់ស្តែងជាមួយគ្នា ។
សម្រាប់បុគ្គលដែលមាននិស្ស័យក្នុងការប្រើប្រាស់អំណាចនេះ ចូរប្រើវាបម្រើនូវប្រយោជន៍ល្អ បើអ្នកប្រើវាក្នុងការបំផ្លាញអ្នកដទៃ
អ្នកនឹងទទួលទោសទៅតាមច្បាប់ធម្មជាតិ ។ នាងខ្ញុំសូមខន្តីអភ័យទោស បើមានការខុសទាស់ ឬ លើសលស់ដោយប្រការណាមួយ
ដោយអចេតនា នាងខ្ញុំសុំទទួលរាល់ការរិះគន់ដែលនាំអោយកើតមានការអភិវឌ្ឍន៍ដល់មនុស្សជាតិ និង សង្គមជាតិ។
Facebook Page : រដ្ឋា ថាវរ៉ាថ - Ratha Thavrath
---
Send in a voice message: https://anchor.fm/khmeraudiobook/message