នៅថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥--ទីក្រុង ភ្នំពេញ បានធ្លាក់ទៅក្នុងកណ្តាប់ដៃពួកខ្មែរក្រហម បន្ទាប់ពី ពួកនេះ បានឃោសនាថា ពួកគេ នាំ សន្តិភាព មកឲ្យប្រទេសកម្ពុជាវិញ។ ប៉ុន្តែតាមការពិត គឺជាការចាប់ផ្តើមបោសសំអាតមួយបែបដែលធ្វើឲ្យប្រទេសទាំងមូល ក្រឡាប់ចក្រតែម្តង។