សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ជនបរទេស បងប្អូនខ្មែរដែលមកពីក្រៅប្រទេសក្តី ដែលបានចាក់វ៉ាក់សាំងរួចហើយនោះ មិនតម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR ទៀតទេ គ្រាន់តែត្រូវធ្វើតេស្តរហ័សតែប៉ុណ្ណោះ»។ នេះបើយោងតាមសារជាសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ