រះពរចុងក្រោយនេះមានសារៈសំខាន់យ៉ាងពិសេស ពោលគឺភាពស្មើគ្នារបស់ស្ត្រីក្នុងការក្លាយជាអ្នកគ្រងមរតកនៃសេចក្ដីសន្យារបស់ព្រះជាម្ចាស់ជាមួយបុរសៗដែរ។ នៅក្នុងកណ្ឌគម្ពីរ ១ពេត្រុស ៣:១-៧ ព្រះពរនៃការក្លាយជាអ្នកគ្រងមរតករួមគ្នាក្នុង «ព្រះគុណនៃជីវិត » (ខ៧) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការដាស់តឿនចំពោះស្ត្រីឲ្យចុះចូលចំពោះប្ដីរបស់ខ្លួន (ខ១) និងសម្រាប់ប្ដី ត្រូវប្រព្រឹត្តចំពោះភរិយាដោយប្រាជ្ញា «ដូចនឹងគ្រឿងភាជនៈដែលខ្សោយជាង» (ខ៧)។ ម្យ៉ាងទៀតសាវ័ក ពេត្រុស មិនយល់ថា ការទាស់ទែងគ្នារវាងគោលការណ៍គ្មានប្រុស គ្មានស្រីទៀតទេទាក់ទងនឹងការគ្រងមរតករបស់យើង ហើយនិងគោលការណ៍ដឹកនាំដោយចុះចូលទាក់ទងនឹងតួនាទីរបស់យើង។ កណ្ឌគម្ពីរ កាឡាទី ៣:២៨ មិនបានលុបបំបាត់តួនាទីនៃផ្នែកផ្លូវភេទ ដែលព្រះជាម្ចាស់បានបង្កើតឡើងឡើយ ហើយព្រះគ្រីស្ទបានប្រោសលោះនោះដែរ។ ជាចុងក្រោយ វាជារឿងសំខាន់ក្នុងការយកចិត្តទុកដាក់លើអ្វីដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ កាឡាទី ៣:២៨។ គាត់មិនបានលើកឡើងថា៖ «អ្នកទាំងអស់គ្នាគឺដូចគ្នា នៅក្នុងព្រះគ្រីស្ទយេស៊ូវ» ប៉ុន្តែ «អ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ គាត់កំពុងសង្កត់ធ្ងន់លើការរួបរួមរបស់ពួកគេក្នុងព្រះគ្រីស្ទ មិនមែនជាភាពដូចគ្នារបស់ពួកគេទេ។
Hosted on Acast. See acast.com/privacy for more information.