យើងនឹងកាន់តែឆ្លុះបញ្ចាំងរូបអង្គទ្រង់បានយ៉ាងឥតខ្ចោះ នៅពេលដែលយើងមើលឃើញទ្រង់កាន់តែច្បាស់ក្នុងសិរីល្អទ្រង់៖ (១យ៉ូហាន ៣:២ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សំដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង)។ យើងនឹងបានបរិសុទ្ធដូចជាទ្រង់ មានសេចក្តីស្រឡាញ់ដូចជាទ្រង់ និងរួមមកតែមួយដូចជាទ្រង់។ ខគម្ពីរនេះមិនបានសន្យាថា យើងនឹងក្លាយជាព្រះនោះទេ ប៉ុន្តែខគម្ពីរនេះសន្យាថា ព្រលឹងរបស់យើងនឹងបញ្ចេញពន្លឺយ៉ាងចិញ្ចាចចិញ្ចែងជាមួយនឹងចរិតលក្ខណៈ និងសិរីល្អរបស់ទ្រង់ដែលប្រៀបដូចជាកញ្ចក់ដ៏ល្អឥតខ្ចោះបែរតម្រង់ទៅរកព្រះអាទិត្យអញ្ចឹង។
Hosted on Acast. See acast.com/privacy for more information.