មេរៀនដ៏សំខាន់មួយពីពួកអ៊ីស្រាអែលជំនាន់ដើមគឺថា មនុស្សមានបាបមិនអាចបង្ហាញពីរូបអង្គរបស់ព្រះអម្ចាស់បានយ៉ាងគ្រប់លក្ខណ៍ដោយខ្លួនឯងនោះទេ ទោះបីជាពួកគេមានក្រឹត្យវិន័យរបស់ទ្រង់ មានទឹកដីរបស់ទ្រង់ និងមានព្រះវត្តមានរបស់ទ្រង់ក៏ដោយ។ រឿងរបស់ពួកអ៊ីស្រាអែលនេះគួរតែធ្វើឲ្យយើងម្នាក់ៗបន្ទាបខ្លួនចុះ។ មានតែព្រះអម្ចាស់ទេដែលអាចបង្ហាញពីរូបអង្គទ្រង់បានយ៉ាងគ្រប់លក្ខណ៍ ហើយមានតែព្រះអម្ចាស់ទេដែលអាចសង្គ្រោះយើងចេញពីបាប និងសេចក្តីស្លាប់បាន។
Hosted on Acast. See acast.com/privacy for more information.