PlovPit

តើ​មាន​ន័យ​ដូច​ម្តេច​ដែល ហោរា សាំយូអែល ត្រូវ​បាន​ខាប​ព្រលឹង​ង​មនុស្ស​ស្លាប់? (What Does It Mean That Samuel Was Brought Up From The Dead?)


Listen Later

ក្នុង​ស្ថាន​ការណ៍​លំបាក​របស់​ស្ដេច សូល (ការ​ដែល​ត្រូវ​បាន​ព្រះ​ជាម្ចាស់ និង​ហោរា​សាំយូអែល បោះ​បង់​ចោល) គឺ​មាន​តែ​គ្រូ​ខាប​ព្រលឹង​ខ្មោច​ប៉ុណ្ណោះ​ដែល​មាន​ចិត្ត​អាណិត​ដល់​ទ្រង់។ ពេល​នាង​មើល​ឃើញ​ស្ដេច​ដួល​ស្រប៉ាប​នៅ​លើ​ដី ស្ត្រី​នោះ​ក៏ «ឃើញ​ថា​ទ្រង់​តក់​ស្លុត​ជា​ខ្លាំង»—ជា​ប្រតិកម្ម​ផ្លូវ​អារម្មណ៍​ដែល​បាន​ចុះ​ខ្សោយ​ដ៏​ខ្លាំង​ក្លា ដែល​គ្រប​ដណ្ដប់​លើ​បុគ្គល​ណា​ម្នាក់ ហើយ​ធ្វើ​ឲ្យ​បុគ្គល​នោះ​មិន​អាច​បំពេញ​មុខ​ងារ​បាន​សម​ស្រប​ឡើយ។ ដោយ​សារ​ស្ត្រី​នោះ​បាន​ប្រថុយ​ជីវិត ដើម្បី​ធ្វើ​តាម​ការ​ទាម​ទារ​របស់​ទ្រង់ ឥឡូវ​នេះ ទ្រង់​គួរ​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​នាង ហើយ​សោយ​អាហារ​ខ្លះ ដើម្បី​មាន​កម្លាំង​ឡើង​វិញ។ អ្វី​ដែល​គ្រូ​ខាប​ព្រលឹង​ខ្មោច​បាន​ធ្វើ​គឺ​ជា​ភាព​ជាក់​ស្ដែង​ក្នុង​នាម​ជា​មនុស្ស ទាក់ទង​នឹង​ការ​ចង់​រក្សា​ជីវិត​ខ្លួន​ឯង៖ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​នាង បើ​សិន​ជា​ស្ដេច​សុគត​នៅ​ក្នុង​ផ្ទះ​របស់​នាង? ការ​បដិសេធ​ដំបូង​របស់​ស្ដេច សូល ត្រូវ​បាន​យក​ឈ្នះ​ដោយ​ការ​ទទូច​ពី​អ្នក​បម្រើ​ពីរ​នាក់​របស់​ទ្រង់ និង​ស្ត្រី​នោះ​ដែល​បាន​នៅ «ចេះ​តែ​ទទូច​អង្វរ [ទ្រង់]» («កៀប​សង្កត់​ទ្រង់​ឲ្យ​មាន​ការ​ឆ្លើយ​តប» ២សាំយូអែល ១៣:២៥)។

Hosted on Acast. See acast.com/privacy for more information.

...more
View all episodesView all episodes
Download on the App Store

PlovPitBy Action Cambodia