PlovPit

តើ​មិន​អី​ទេ​មែន​ទេ ដែល​ស្ត្រី​បង្រៀន​បុរស​នៅ​​ស្ថានភាព​មួយ​ចំនួន? (Is It Okay For Women To Teach Men In Certain Situations?)


Listen Later

វា​ជា​រឿង​ត្រឹម​ត្រូវ​សម្រាប់​ព័ន្ធ​កិច្ច​បង្រៀន​ទាំង​អស់​របស់​ក្រុម​ជំនុំ​ក្នុង​ការ​ទទួល​បាន​ការ​អនុញ្ញាត ឬ​ទទួល​ស្គាល់​ពី​ពួក​អភិបាល និង​អ្នក​គ្រប់​គ្រង (ឧ. ពួក​ចាស់​ទុំ) របស់​ក្រុម​ជំនុំ។ ទោះ​ជា​យ៉ាង​ណា វា​អាច​ជា​រឿង​ខុស​ឆ្គង​សម្រាប់​ការ​ដឹក​នាំ​ក្រុម​ជំនុំ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​សិទ្ធ​អំណាច​របស់​ខ្លួន ដើម្បី​អនុញ្ញាត​ឲ្យ​ស្ត្រី​ធ្វើ​ការ​បង្រៀន​ដល់​ក្រុម​ចាស់ទុំ​ក្នុង​ក្រុម​ជំនុំ បើ​ទោះ​ជា​នាង​មិន​ត្រូវ​បាន​ទទួល​មុខ​តំណែង ឬ​ចាត់​តាំង​ច្បាស់​លាស់​ក្ដី។ ម្យ៉ាង​ទៀត ដើម្បី​ធ្វើ​ការ​បញ្ជាក់​ដោយ​ស្រប​តាម​ព្រះ​គម្ពីរ​ដល់​ស្ត្រី​ដែល​កំពុង​បង្រៀន ពួក​គេ​គួរ​តែ​មាន​លក្ខណៈ​ពីរ​ប្រភេទ​នេះ គួរ​តែ​ត្រូវ​បាន​បំពេញ។ បុគ្គល​នោះ គឺ​ត្រូវ​មាន​ការ​យល់​ស្រប​ពី​អ្នក​គ្រប់​គ្រង​ខាង​ឯ​វិញ្ញាណ​នៃ​ក្រុម​ជំនុំ (ពោល​គឺ ពួក​ចាស់​ទុំ)។ មួយ​វិញ​ទៀត គឺ​ដើម្បី​ជៀស​វាង និង​ការ​បង្រៀន​ណា​ដែល​ដាក់​ស្ត្រី​ឲ្យ​បំពេញ​តួនាទី​ជា​អ្នក​គង្វាល​ខាង​ឯ​វិញ្ញាណ​លើ​ក្រុម​បុរសៗ ឬ​ជៀសវាង​ការ​បង្រៀន​ណា ដែល​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ខ្លាំង ដែល​ប៉ះ​ពាល់​ដល់​បញ្ញា​ចិត្ត​របស់​បុរស​លើ​មូលដ្ឋាន​នៃ​សិទ្ធ​អំណាច​របស់​ព្រះ​ជា​ម្ចាស់។ សកម្ម​ភាព​ទាំង​នេះ​នឹង​បំពាន​លើ​អ្វី​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ២:១២។ គ្រូ​គង្វាល​មិន​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដែល​ព្រះ​គម្ពីរ​បាន​ហាម​ប្រាម​ឡើយ ដ្បិត​គ្រូ​គង្វាល​មិន​មាន​អំណាច​ខ្ពស់​ជាង​ព្រះ​បន្ទូល​ផ្ទាល់​ទេ។

Hosted on Acast. See acast.com/privacy for more information.

...more
View all episodesView all episodes
Download on the App Store

PlovPitBy Action Cambodia