PlovPit

តើអត្ថន័យព្រះគម្ពីរមានន័យយ៉ាងដូចម្ដេច? (What Does This Verse Mean to You? Finding Meaning in Scripture)


Listen Later

បើ​និយាយ​ឲ្យ​ខ្លី​ទៅ គោល​បំណង​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ​ដ៏​ពិត​គឺ​ថា ឲ្យ​ស្វែង​រក​ឃើញ​ក្នុង​បរិបទ​នៃ​ព្រះ​គម្ពីរ​នូវ​អត្ថន័យ​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​សម្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ព្រះ​បន្ទូល និង​វេយ្យាករណ៍​ដែល​បាន​សរសេរ​ចុះ​ក្នុង​របៀប​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ក្នុង​ការ​ប្រើ​ប្រាស់—អ្នក​សរសេរ​ព្រះ​គម្ពីរ។ ការ​កាត់​ស្រាយ​ព្រះ​បន្ទូល​ឲ្យ​បាន​ត្រឹម​ត្រូវ​គឺ​មិន​មែន​ជា​ទង្វើ​នៃ​ការ​បង្ហាញ​ភាព​ច្នៃ​ប្រឌិត ឬ​ក៏​ការ​និយាយ​អំពី​ខ្លួន​ឯង​នោះ​ទេ។ ហើយក៏​មិន​មែន​ជា​ទង្វើ​នៃ​ការ​វិភាគ​លើ​ខ្លួន​ឯង​ទាក់​ទង​នឹង​ចិត្ត​សាស្ត្រ ឬ​ក៏​ការ ចែក​ចាយ​ខាង​ឯ ព្រលឹង​វិញ្ញាណ​ដែរ។ អ្នក​អាន​គឺ​មិន​មែន​ជា​គោល​ដៅ ឬក៏​ជា​ស្ថានីយ​នៃ​ការ​កាត់​ស្រាយ​ព្រះ​បន្ទូល​ចុង​ក្រោយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​សិក្សា​ព្រះ​បន្ទូល​ឲ្យ​បាន​ត្រឹម​ត្រូវ​ផ្ដោត​ទៅ​លើ​អត្ថន័យ​នៃ​បទ​គម្ពីរ​យោង​តាម​ព្រះ​ជាម្ចាស់។ វា​ទាមទារ​ឲ្យ​អ្នក​អាន​បដិសេធ​ការ​ដែល​ចង់​គឺ​ផ្ដោត​លើ​តែ​ខ្លួន​ឯង ដែល​រំពឹង​ឲ្យ​ខ​គម្ពីរ​គាំ​ទ្រ​ការ​យល់​ដឹង​មុនៗ និង​ការ​គិត​របស់​គាត់។ វា​រម្លឹក​អ្នក​អាន​ឲ្យ​ប្រុង​ប្រយ័ត្ន​ដោយ​ទាស់​ប្រឆាំង​នឹង​សេចក្ដី​ល្បួង​ដែល​នៅ​ជិត​បង្កើយ​ក្នុង​ការ​អាន​ដោយ​ដាក់​ខ្លួន​គាត់​ចូល​ទៅ​ក្នុង​បរិបទ ហើយ​បន្ទាប់​មក​ដក​ខ្លួន​ឯង​ចេញ​វិញ។

Hosted on Acast. See acast.com/privacy for more information.

...more
View all episodesView all episodes
Download on the App Store

PlovPitBy Action Cambodia