#សំណេរខ្លីៗជាសម្លេង
-ការប្រតិកម្មតបទៅនឹងសត្វទុគ្គតិភព 23-01-202
.......
សត្វនិយាយយល់គ្នាបានមិនមែនលូនចូលទៅក្នុងបេះដូងគេដើម្បីមើលចិត្តគេទេ គឺស្តាប់គេនិយាយហើយ យកចិត្តខ្លួនទៅស្ទង់ចិត្តគេ ឬយកបញ្ញារបស់ខ្លួនទៅស្ទង់ចិត្តគេ ហើយយល់ចិត្តគេ ដឹងថាគេចង់យ៉ាងម៉េច។ សត្វទុគ្គតិភព ស្ទង់ចិត្តគេ តាមតែសភាពចិត្តខ្លួនទេ ព្រោះចិត្តសត្វទុគ្គតិភពគ្មានបញ្ញាទេ ព្រោះចិត្តវារុំកំលាំងធាតុភ្លើងធ្វើអោយចិត្តដែលកើតពីកំលាំងវិលបញ្ច្រាស ហៅថាវិប្បយុត្តិគឺគ្មានបញ្ញាទេ ដូច្នេះសង្ខេបដោយខ្លីពីសភាពលក្ខណៈនៃមនុស្សដែលមានបញ្ញាគឺសម្គាល់ដោយសមត្ថភាពអាចស្ទង់យល់ចិត្តគេបាន បើសង្កេតឃើញថាគ្មានសមត្ថភាពស្ទង់យល់ចិត្តគេបានទេ គឺគ្មានបញ្ញាហ្នុងហើយ វាអាចជាសត្វទុគ្គតិភពហ្នុងហើយ។ ពូសុំរំលឹកមេរៀនចាស់របស់ពូវិញថា ចិត្តកត្តញ្ញូ ឬចិត្តមានបញ្ញាគឺអាចស្ទង់ចាប់សញ្ញាចិត្តគេត្រូវ រួចហើយប្រតិកម្មតបវិញមិនលើសមិនខ្វះ។ ឥលូវរៀនស្ទង់ចាប់សញ្ញាចិត្តគេសាកមើល មនុស្សដែលនិយាយវាយប្រហារឌឺដងឡែបខៃ ឬបង្ហាញការមិនចាប់អារម្មណ៍ចំពោះចិត្តខ្វល់ខ្វាយ ចិត្តផ្ដល់អោយ ចិត្តសង្រ្គោះប្រកបដោយទស្សនៈវិស័យច្បាស់លាស់នៃLDPចំពោះសុខទុក្ខនិងបញ្ហាទាំងអស់របស់ពលរដ្ឋខ្មែរ តើក្មួយៗស្ទង់ចិត្តអ្នកទាំងនោះឃើញថាចិត្តអ្នកទាំងនោះមានសភាពយ៉ាងម៉េចដែរ? គឺជាមនុស្សអាត្មានិយមគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនដែលមានវិប្បដិសារីដែលខ្លួនគិតខុសទៅលើគេនោះទេ ប្រភេទចិត្តទាំងនោះគឺបើធ្វើខុសទៅលើគេ គិតខុសទៅលើគេមួយម៉ឺន មួយលានដងចិត្តខ្លួនគ្មានបញ្ហាអ្វីទាំងអស់ ប៉ុន្តែបើគេប៉ះពាល់ខ្លួនវិញ មិនបានដាច់ខាត។ ស្ទង់ដឹងសភាពចិត្តបែបនេះហើយ ប្រតិកម្មតបវិញអោយសមស្របនឹងសភាពចិត្តនេះ កុំនិយាយការពារទង្វើត្រឹមត្រូវដោយបង្ហាញហេតុផលបែបនេះ ឬបែបនោះដើម្បីប្រាប់ពួកគេថាអិលឌីភីជាគណបក្សត្រឹមត្រូវ ជាគណបក្សសង្គ្រោះ ជាគណបក្សដែលមានចិត្តខ្វល់ខ្វាយនឹងសុខទុក្ខប្រជាពលរដ្ឋខ្មែរ និងជាគណបក្សដែលមានទស្សនៈវិស័យភ្លឺស្វាងក្នុងការដោះស្រាយបញ្ហាខ្មែរអោយសោះណាក្មួយ គឺកុំទៅតាមផ្លូវហ្នឹងអោយសោះណាក្មួយ ពូសុំរំលឹកហើយ រំលឹកទៀតថាកុំទៅតាមផ្លូវហ្នឹង ប្រតិកម្មបែបហ្នឹងត្បកមិនចំកណ្ដាលក្បាលនៃចិត្តមនុស្សប្រភេទនេះទេ ខុសមកលើគេមួយម៉ឺនមួយលានដងក៏មិនអីដែរ តែបើប៉ះពាល់មកខ្លួនវិញតែមួយដងក៏មិនបានដែរ។ ពួកក្មួយខំបកស្រាយពន្យល់ដោយស្មោះត្រង់ និងមានហេតុផលច្បាស់លាស់ដើម្បីបង្ហាញចិត្តពិតរបស់អិលឌីភីទៅពួកគេក៏ដោយ តែត្រូវដឹងចិត្តពួកគេថាគេមិនខ្វល់ទេ យើងបកស្រាយត្រង់នេះ គេងាកទៅថាអោយយើងត្រង់នោះទៀត យើងបកស្រាយត្រង់នោះ គេទៅវាយប្រហារគ្មានដឹងក្បាលកន្ទុយអត់ហេតុ អត់ផល មិនខ្លាចខ្លួនបានខុសទៅលើគេត្រង់នោះទៀត សម្ដីរបស់វាគ្មានដែលមានការទទួលខុសត្រូវអីទេ គ្មានខ្វល់រឿងខុសមកលើយើងទេ។ ក្មួយខំបកស្រាយ ឆ្លើយតបខុសនឹងទម្រង់ចិត្តរបស់ពួកវាហើយ កុំបាច់បកស្រាយ ហើយវាយបកទៅវាវិញថា បងឯង ប្អូនឯង ក្មួយឯង ពូឯង មីងឯង អ្ហែងមើលចិត្តគេមិនយល់គឺអត់បញ្ញាហើយ បើអត់បញ្ញាហើយជាចិត្តសត្វទុគ្គតិភពហើយ ខ្ញុំមិនថាអ្នកឯងជាអ្នកនរក ឬប្រេតទេ ខ្ញុំសូមលើកតម្លៃអ្នកបន្តិចទៅចុះ ចិត្តអ្នកឯងនេះកំណើតខ្ពស់បំផុតត្រឹមតិរច្ឆាន ខ្ញុំថានេះ កុំគិតថាខ្ញុំនិយាយលេងសើច ឌឺដងស៊កសៀតអោយអ្នកឯងអោយសោះ ការពិតចិត្តសត្វអត់បញ្ញាមើលចិត្តគេមិនយល់ គឺជាចិត្តសត្វទុគ្គតិភពមែនណា។ របស់មានរូបអាចមើលឃើញ មានតូច មានធំដូចជាជួរភ្នំ ផ្ទះ ឡាន ដើមឈើ តូចធំអញ្ចឹងទៅ ចំណែកអ្វីៗដែលអត់រូបវាមានសភាពធំតូចអញ្ចឹងដែរ បើវិញ្ញាណតាមទ្វារខួររបស់អ្នកឯងមើលមិនយល់រឿងដែលធំៗដូចជាការធ្វើនយោបាយរបស់អិលឌីភីជារឿងធំណាស់ យូរឆ្នាំណាស់ហើយ ជារឿងកណ្ដាលវាលប្រដូចទៅនឹងរូបធំជាងជួរភ្នំទៅទៀត បើវិញ្ញាណតាមទ្វាររបស់អ្នកឯងមើលមិនយល់ចិត្តអិលឌីភីថាយ៉ាងម៉េចផង ថាជួយ ឬចង់បានអំណាចផ្ទាល់ខ្លួនដូចគណបក្សដទៃទៀត នោះវិញ្ញាណរបស់អ្នកឯងជាវិញ្ញាណសត្វទុគ្គតិភពយ៉ាងជាក់ប្រាកដ។ យកពាក្យខ្ញុំទៅត្រិះរិះគិតមើល មែន ឬមិនមែន? មនុស្សដែលចិត្តវាមិនគិតខ្វល់ខ្វាយនឹងកំហុសវាដែលបានធ្វើខុសទៅលើគេទេ គឺត្រូវឆ្លើយតបទៅចិត្តវាបែបហ្នឹងវិញទើបត្រូវណាក្មួយ៕