ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ពលរដ្ឋខ្មែរជាង ៥លាននាក់ជំពាក់​បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥
    ១. ពលរដ្ឋខ្មែរជាង ៥លាននាក់ជំពាក់​បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ
    ២. ជនភៀសខ្លួនខ្មែរជាប់ឃុំនៅប្រទេសថៃកំពុងរងអំពើហិង្សានៅក្នុងពន្ធនាគារ
    ៣. សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមប្ដេជ្ញាបន្តតស៊ូមតិទោះបីរងការគំរាម
    ៤.​ ពលរដ្ឋ​ជាង​២០០នាក់​ប្រមូល​ផ្ដុំគ្នានៅមុខតុលាការខែត្រកំពង់ស្ពឺ ក្នុង​ពេល​តុលាកាជំនុំជម្រះក្ដី​តំណាង​របស់​ពួកគេ៦នាក់​ រឿង​ជម្លោះដី​ព្រៃសហគមន៍ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • ពលករនៅកូរ៉េព្រមានធ្វើបាតុកម្មរឿងចាញ់បោកក្រុមហ៊ុន ឡេង ចាន់ណា
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥
    ១. រដ្ឋាភិបាលហ្វីលីពីនជួយសង្គ្រោះពលរដ្ឋ ៣នាក់ដែលរងទារុណកម្មវាយដំនៅក្នុងអគារអនឡាញនៅកម្ពុជា
    ២. ពលករនៅកូរ៉េព្រមានធ្វើបាតុកម្មក្រោយម្តាយពលករម្នាក់ស្លាប់ដែលពលករអះអាងថាដោយសារចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា
    ៣. ពលរដ្ឋនៅភ្នំ១៥០០អះអាងថាអាជ្ញាធរគ្រោងនឹងវាយកម្ទេចផ្ទះរបស់ពួកគាត់ក្នុងពេលឆាប់ៗ
    ៤.គ្រួសារទាមទារឱ្យអាជ្ញាធរដោះលែងក្រុមប្រឹក្សាឃុំពីរនាក់មកពីគណបក្សភ្លើងទៀននៅខេត្តកំពង់ចាម
    ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • កម្ពុជាស្ថិតក្នុងបញ្ជីពិចារណាហាមឃាត់ផ្ដល់ទិដ្ឋាការចូលទឹកដីអាមេរិក បើមិនស្ដារសិទ្ធិមនុស្ស
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទ ទី១៦ ខែ មីនា ឆ្នាំ២០២៥
    1. សង្គមស៊ីវិលថា ក្រសួងយុត្តិធម៌មិនអាចរកយុត្តិធម៌ជូនពលរដ្ឋបានឡើយ ទោះជាដាក់ពាក្យប្ដឹងទៅក្រសួង
    2. កម្ពុជាស្ថិតក្នុងបញ្ជីពិចារណាហាមឃាត់ផ្ដល់ទិដ្ឋាការចូលទឹកដីអាមេរិក បើមិនស្ដារសិទ្ធិមនុស្ស
    3. សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន និងមីយ៉ាន់ម៉ា៤នាក់ រឿងលាក់កំបាំងសាកសព
    4. សកម្មជនព្រៃឈើថា ព្រៃនៅតំបន់ព្រៃឡង់ខេត្តស្ទឹងត្រែងរងការកាប់ទន្ទ្រានឥតឈប់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • តើឃ្លាំង ហួត ជាប់ពាក់ព័ន្ធឃាតកម្ម លិម គិមយ៉ា ឬទេ?
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ១៦ ខែ មីនា ឆ្នាំ២០២៥
    ១. សង្គមស៊ីវិលថា ការចាប់យុវជនដែលប្រៀបធៀបលោក ហ៊ុន សែន ទៅនឹងអតីតមេដឹកនាំប្រទេសហ្វីលីពីន ជាការរំលោភសិទ្ធិមនុស្ស
    ២. ឪពុក និងកូននាយករដ្ឋមន្ត្រី បន្ដគាំទ្រលោក លី យ៉ុងផាត់ ទោះអាមេរិកដាក់ទណ្ឌកម្មឧកញ៉ារូបនេះពាក់ព័ន្ធការជួញដូរមនុស្ស និងឆបោកតាមអនឡាញ
    ៣. ពលរដ្ឋថា កូនចៅរបស់មេឃុំកំពង់ស្រឡៅ២ កំពុងកាប់ឈើយកទៅលក់នៅប្រទេសឡាវ
    ៤. ប្រវត្តិអភិបាលរងរាជធានីភ្នំពេញលោក ឃ្លាំង ហួត ដែលរងការចោទប្រកាន់ថា ជាអ្នករៀបគម្រោងសម្លាប់លោក លិម គិមយ៉ា តាមបញ្ជាលោក ហ៊ុន សែន...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • លោក រ៉ុង ឈុន គ្មានប្រាក់១០ម៉ឺនដុល្លារបង់ទៅឱ្យគណៈកម្មាធិការព្រំដែន
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥
    ១. អាជ្ញាធរដកអាជ្ញាប័ណ្ណក្រុមហ៊ុន «ហួយវ័ន ផេ» (Huione Pay) របស់លោក ហ៊ុន តូ ដែលរងការចោទថាពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់
    ២. អ្នកសិទ្ធិមនុស្សសង្ឃឹមថា តុលាការបារាំងនឹងផ្ដល់យុត្តិធម៌ឱ្យជនរងគ្រោះក្នុងសំណុំរឿងបោកគ្រាប់បែកកាលពីឆ្នាំ១៩៩៧
    ៣. លោក រ៉ុង ឈុន គ្មានប្រាក់១០ម៉ឺនដុល្លារបង់ទៅគណៈកម្មាធិការព្រំដែន
    ៤.ពលរដ្ឋអំពាវនាវឱ្យអាជ្ញាធរ ដោះស្រាយបញ្ហាផ្លូវចូលទៅតំបន់អង្គរជាច្រើនខ្សែខូចខាតធ្វើឱ្យអ្នកទេសចរពិបាកធ្វើដំណើរ
    ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • ឧក្រិដ្ឋជនបានពង្រីកអគារឆបោកអនឡាញ ដែលបានរាលដាលដល់ខែត្រមណ្ឌលគីរី
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទ ទី១០ ខែ មីនា ឆ្នាំ២០២៥
    1. ឧក្រិដ្ឋជនបានពង្រីកអគារឆបោកអនឡាញ ដែលបានរាលដាលដល់ខែត្រមណ្ឌលគីរី
    2. មេធាវីស្នើឱ្យតុលាការដោះលែងស្រ្តីរិះគន់វៀតណាម នៅលើហ្វេសប៊ុករបស់លោក ហ៊ុន សែន ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់
    3. ពលរដ្ឋនៅ ស្រុកវាលវែង មិនព្រមរុះរើផ្ទះសម្បែង តាមបញ្ជារបស់អាជ្ញាធរខេត្តពោធិ៍សាត់
    4. យុវជនរិះគន់ លោក ហ៊ុន ម៉ានី ដែលរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តថាជារឿងចំណាយថវិការឥតប្រយោជន៍… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • សង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលគោរពសិទ្ធិស្ត្រី
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០៩ ខែ មីនា ឆ្នាំ២០២៥
    ១. សង្គមស៊ីវិល និងបក្សប្រឆាំង អំពាវនាវឱ្យរដ្ឋាភិបាលគោរពសិទ្ធិស្ត្រី
    ២. ម្ដាយនារីរងគ្រោះដែលត្រូវជនជាតិចិនសម្លាប់ ស្នើឱ្យតុលាការកាត់ទោសជនល្មើសឱ្យធ្ងន់ធ្ងរ
    ៣. អ្នកឃ្លាំមើលកិច្ចការព្រំដែនថា គម្រោងធ្វើរបងរបស់ថៃតាមព្រំដែន អាចនឹងប៉ះពាល់អធិបតេយ្យកម្ពុជា
    ៤. ការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវ កំពុងធ្វើឲ្យបាត់បង់សោភ័ណភាព និងបរិស្ថានតាមដងផ្លូវ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • ស្ត្រីរងគ្រោះ ស្នើឱ្យប្រពន្ធនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយដោះស្រាយបញ្ហាអយុត្តិធម៌របស់ស្ត្រី
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសៅទី០៨ ខែមីនា ឆ្នាំ២០២៥
    ១.ស្ត្រីរងគ្រោះ ស្នើឱ្យប្រពន្ធនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយដោះស្រាយបញ្ហាអយុត្តិធម៌របស់ស្ត្រី
    ២.ពលករខ្មែរដែលជាប់ឃុំរឿងរិះគន់រដ្ឋាភិបាល ស្នើសុំឲ្យតុលាការដោះលែងឱ្យមានសេរីភាពវិញ
    ៣.អាណាព្យាបាលសិស្សមួយចំនួន រងសម្ពាធផ្នែកជីវភាព ដោយសារការចំណាយលើការសិក្សារបស់កូន នៅសាលារដ្ឋ
    ៤. ពលរដ្ឋមួយគ្រួសារនៅភ្នំគូលែន ប្រកបរបររកថ្នាំបុរាណលក់រកប្រាក់ដោះស្រាយជីវភាពគ្រួសារ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • ជនភៀសខ្លួនខ្មែរនៅប្រទេសថៃលែងហ៊ានធ្វើសកម្មភាពនយោបាយដូចមុនដោយបារម្ភពីសុវត្ថិភាព
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី ០៥ ខែ មីនា ឆ្នាំ២០២៥
    ១.ជនភៀសខ្លួនខ្មែរនៅប្រទេសថៃលែងហ៊ានធ្វើសកម្មភាពនយោបាយដូចមុនដោយបារម្ភពីសុវត្ថិភាព
    ២. លោក ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ខណៈរដ្ឋាភិបាលលោកមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ពលរដ្ឋ
    ៣. គ្រួសារ និងមន្ត្រីសង្គមស៊ីវិល ស្នើតុលាការកំពូលឱ្យដោះលែងឪពុក លោក ស៊ន តារា ឱ្យនៅក្រៅឃុំ
    ៤. ក្រសួងបរិស្ថាន ដាក់ចេញគោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ខណៈសហគមន៍មូលដ្ឋាននៅតែបន្តរងការគំរាមកំហែង ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
    1 hr
  • ថៃពិចារណាសាងសង់ជញ្ជាំងនៅតាមព្រំដែនជាប់កម្ពុជា
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី០៤ ខែមីនា ឆ្នាំ២០២៥
    ១. ថៃពិចារណាសាងសង់ជញ្ជាំងនៅតាមបណ្ដោយព្រំដែនជាប់កម្ពុជា
    ២. អ្នកសិទ្ធិមនុស្សចង់ឃើញសាលាឧទ្ធរណ៍ប្រគល់សេរីភាពជូនមេបក្សប្រឆាំង លោក កឹម សុខា
    ៣.ពលរដ្ឋនៅក្រុងប៉ោយប៉ែត ត្អូញត្អែរពីបញ្ហាដាច់អគ្គិសនី និងទឹកស្អាត ញឹកញាប់នៅក្នុងរដូវក្ដៅ
    ៤.ពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ ត្អូញត្អែរពីបញ្ហាស្ទះចរាចរណ៍ បណ្ដាលមកពីសាលារៀនឯកជនមួយចំនួនគ្មានចំណតត្រឹមត្រូវ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។