ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • លោក អាត់ ធន ថារដ្ឋាភិបាលផាត់សហជីពពួកគាត់ រឿងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ ២០២២៖
    ៚នាយករដ្ឋមន្រ្តី ហ៊ុន សែន និង មេដឹកនាំរដ្ឋប្រហារយោធា លោក មីន អោង ឡាំងគ្រោងជួបគ្នាតាមប្រព័ន្ធវីដេអូ
    ៚ប្រធានសហជីពលោក អាត់ ធនថារដ្ឋាភិបាលផាត់ពួកគាត់ចោល រឿងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ
    ៚អ្នកឃ្លាំមើលការបោះឆ្នោតជំរុញឱ្យ គ.ជ.ប ស៊ើបអង្កេតបន្ថែមបណ្ដឹងលុបបញ្ជីឈ្មោះបេក្ខជនបក្សនយោបាយ
    ៚ជនជាតិម៉ាឡេស៊ីជាង១រយនាក់ ស្នើសុំឲ្យអាជ្ញាធរកម្ពុជា ជួយរំដោះចេញពីការឃុំឃាំងរបស់ក្រុមឧក្រិដ្ឋជនចិន
    រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • ក្រុម​ស្ត្រី​ថ្ងៃ​សុក្រអំពាវនាវឲ្យ​ស្ថានទូត​ម៉ាឡេស៊ី​​អន្តរាគមន៍​ដោះលែង​​សមាជិកគ្រួសារ​របស់​ពួកគេ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២៖
    ៚ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រអំពាវនាវឲ្យ​ស្ថានទូត​ម៉ាឡេស៊ី​​អន្តរាគមន៍​ដោះលែង​​សមាជិកគ្រួសារ​របស់​ពួកគេ
    ៚ សង្គមស៊ីវិលរិះគន់ថា អាជ្ញាធរមិនទាន់អាចទប់ស្កាត់បទឧក្រិដ្ឋបង្ខាំងមនុស្សឲ្យធ្វើការខុសច្បាប់
    ៚ សកម្មជន​បរិស្ថានបារម្ភពីផល​ប៉ះពាល់​បរិស្ថានដោយសារអាជីវកម្ម​​រ៉ែ​មាស
    ៚សហគមន៍ព្រៃឡង់ចោទថា អាជ្ញាធរបើកដៃឱ្យជនល្មើសកាប់ឈើ មុនពេលបោះឆ្នោត... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • តើលោក ហ៊ុន សែន កាន់អំណាចបានរហូតបច្ចុប្បន្ន​នេះ​តាមរបៀបណា?
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ ២០២២៖
    ៚អាជ្ញាធរខេត្តសៀមរាប មិនទទួលញត្តិក្រុមយុវជន ដែលស្នើឱ្យឈប់បង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប
    ៚អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) អំពាវនាវដល់ក្រសួងព័ត៌មានផ្ដល់អាជ្ញាប័ណ្ណឲ្យអង្គភាពព័ត៌មានអនឡាញចំនួនបីវិញ
    ៚មេធាវី​លោក កឹម សុខា ពិចារណា​ស្នើ​តុលាការកោះហៅរដ្ឋ​បរទេស​ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក កឹម សុខា មក​បំភ្លឺ​
    ៚ យើងនឹងមានបទវិភាគ​របស់​លោក ជុន ចន្ទបុត្រ ថាតើលោក ហ៊ុន សែន កាន់អំណាចបានរហូតមកទល់​នឹងបច្ចុប្បន្ន​នេះ​តាមរបៀបណា?
    ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • គ្រួសារជនរងគ្រោះដង្ហោយរកយុត្តិធម៌ក្នុងសំណុំរឿងគប់គ្រាប់បែកកាលពី ២៥ឆ្នាំមុន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២៖
    ៚ គ្រួសារជនរងគ្រោះដង្ហោយរកយុត្តិធម៌ក្នុងសំណុំរឿងគប់គ្រាប់បែកកាលពី២៥ឆ្នាំមុន
    ៚ មេធាវីលោក កឹម សុខា ពិចារណាស្នើសុំឲ្យរដ្ឋបរទេសពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា មកបំភ្លឺនៅតុលាការ
    ៚ ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន UDG មិនទទួលយកគោលនយោបាយរដ្ឋាភិបាល ខណៈអាជ្ញាធរបញ្ចប់ការដោះស្រាយ
    ៚ យើងនឹងមានបទវិភាគរបស់លោក ជុន ចន្ទបុត្រ ថាតើលោក ហ៊ុន សែន កាន់អំណាចបានរហូតមកទល់នឹងបច្ចុប្បន្ននេះតាមរបៀបណា?... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • មន្រ្តីអង្គការសហប្រជាជាតិថាលំហសេរីភាព​ពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជាកាន់តែរួមតូច
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ ២០២២៖
    ៚ មន្រ្តីសិទ្ធិមនុស្សអង្គការសហប្រជាជាតិថាលំហសេរីភាព​ពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជាកាន់តែរួមតូច
    ៚ គ.ជ.ប សម្រេច​លុប​បញ្ជី​បេក្ខជន​គណបក្ស​ឆន្ទៈ​ខ្មែរ​ ៣នាក់​ពី​បញ្ជី​របស់​គណបក្ស​ភ្លើងទៀន
    ៚ក្រុមអង្គការសង្គមស៊ីវិលជាង ២០ ស្ថាប័ន ដាក់ញត្តិស្នើឱ្យ​ក្រសួងពាក់ព័ន្ធ​បើក​ចំហសេរីភាពល្បាតព្រៃឡើងវិញ
    ៚ មន្ត្រីសិទ្ធិមនុស្ស​អន្តរជាតិ ថា លោក ហ៊ុន សែន អាច​ប្រឈម​នឹង​ដីកាចាប់ខ្លួន ​ក្នុងសំណុំ​រឿង​គប់គ្រាប់​បែក​ឆ្នាំ១៩៩៧ ...រួម​នឹង​ព័ត៌មាន​មួយចំនួន​ទៀត
    1 hr
  • មេ​អង្គរក្ស​លោក ហ៊ុន សែន គំរាម​ប្រើកាំភ្លើងយន្ត​កម្ទេច​អ្នកដែល​ចោទថា លោក​ជាប់ពាក់ព័ន្ធ ឃាតកម្មគប់គ្រាប់បែកកាលពី២៥ឆ្នាំ​មុន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃ អង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២៖
    ៚មេ​អង្គរក្ស​លោក ហ៊ុន សែន គំរាម​ប្រើកាំភ្លើងយន្ត​កម្ទេច​អ្នកចោទថា លោក​ជាប់ពាក់ព័ន្ធ ឃាកម្មគប់គ្រាប់បែកកាលពី២៥ឆ្នាំ​មុន
    ៚សកម្មជនគណ​​បក្ស​ភ្លើងទៀន​ បន្ត​​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ
    ៚ក្រុមយុវជនគ្រោងដាក់ញត្តិ ស្នើឱ្យអាជ្ញាធរខេត្តសៀមរាប សម្អាត ស្ទឹងសៀមរាប
    ៚នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី សម្រាប់រាត្រីនេះ យើងនឹងជជែកអំពី គណបក្សហ៊្វុនស៊ីនប៉ិច ត្រៀមចូលរួមបោះឆ្នោត ឃុំ-សង្កាត់ ក្រោយពីបាត់បង់សម្ដេចក្រុមព្រះ
    ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • តុលាការ​មិនឲ្យ​លោក កឹម សុខា ទៅ​​ចូលរួមវេទិកាពិភពលោកនៅប្រទេស​អាល្លឺម៉ង់
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ២៩ ខែ មីនា ឆ្នាំ ២០២២៖
    ៚ តុលាការ​មិនឲ្យ​លោក កឹម សុខា ទៅ​​ចូលរួមវេទិកាគោលនយោបាយពិភពលោក នៅប្រទេស​អាល្លឺម៉ង់
    ៚ ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ខេត្ត​កោះកុង ចូល​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ ករណី​វិវាទ​ដី​ធ្លី​ជាមួយ​មន្ត្រី​នគរបាល​
    ៚ គ.ជ.ប បន្ត​លុបឈ្មោះបេក្ខជន និង​បដិសេដការចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន
    ៚ អ្នកឃ្លាំមើលសង្គម ថាវិធានរបស់លោក ហ៊ុន សែន រឿងបង្ក្រាបបទល្មើសនេសាទ គ្មានប្រសិទ្ធភាព ព្រោះធ្វើបានតែមួយឆាវៗ... រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត។
    1 hr
  • លោក ហ៊ុន សែន ប្រកាសជាថ្មីទៀត ហាមឃាត់ពលរដ្ឋ មិនឱ្យទៅជួយច្បាំងអ៊ុយក្រែន
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់​យប់ថ្ងៃចន្ទ ទី ២៨ ខែមីនា ឆ្នាំ២០២២៖
    ១. មេធាវី​របស់កញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំងថា ភស្តុតាង​បង្ហាញ​របស់​សមត្ថកិច្ច​មិនមែន​ជា​បទ​ល្មើស​សម្រាប់​ចោទប្រកាន់​
    ២. លោក ហ៊ុន សែន ប្រកាស​ជាថ្មី​ទៀត​ហាមឃាត់​ពលរដ្ឋ មិន​ឱ្យ​ទៅ​ជួយ​ច្បាំង​អ៊ុយក្រែន
    ៣. ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​តវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្ដាលផ្ដល់​សំណង​ដីធ្លី​តាម​តម្លៃ​ទីផ្សារ
    ៤. ប្រជាសហគមន៍ថា៖ បទ​បញ្ជា​របស់​លោក ហ៊ុន សែន នឹងសាបដូចទឹកមាត់ ប្រសិនបើរដ្ឋាភិបាលមិនបោសសំអាតអំពើពុករលួយ ...រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត
    1 hr
  • ក្រុមកូដករកាស៊ីណូ NagaWorld ថាអាជ្ញាធរប្រើទារុណកម្មបង្ខាំងពួកគាត់លើរថយន្តក្រុង
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ ២០២២៖
    ៚ សេចក្តីរាយការណ៍​ថា ក្រុមហ៊ុនចិន​វិនិយោគ​ដំណាំ​ចេក​នៅ​កម្ពុជា កេងប្រវ័ញ្ច​កម្លាំងពលកម្ម និង​ប្រើប្រាស់​សារធាតុគីមី​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព​កម្មករ​ខ្មែរ
    ៚ ក្រុមកូដករកាស៊ីណូ NagaWorld ថាអាជ្ញាធរប្រើទារុណកម្មបង្ខាំងពួកគាត់លើរថយន្តក្រុង
    ៚ ស្ត្រី​ខ្មែរ​មួយចំនួន​យល់​ថា​ គ្រួសារ​អាច​មាន​​សុភមង្គល ​នៅពេល​ប្រទេស​មាន​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ
    ៚ អ្នកការពារព្រៃសង្ឃរុក្ខាវ័នខេត្តឧត្តមានជ័យ បន្តរកឃើញសត្វទន្សោង និងសត្វប្រើសជាប់អន្ទាក់... រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត។
    1 hr
  • មន្ត្រីបក្សភ្លើងទៀន ណែនាំឱ្យសកម្មជនរបស់ខ្លួនធ្វើជាគំរូល្អ ដើម្បីយកឈ្នះការបោះឆ្នោត
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់​យប់ថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២៖
    ១. មន្ត្រីបក្ស​ភ្លើងទៀន លោក​ សុន ឆ័យ​ ណែនាំ​ឱ្យ​សកម្មជនរបស់ខ្លួន​ធ្វើ​​​ជា​គំរូ​​​​​ល្អ​ដើម្បី​យក​ឈ្នះ​ការ​បោះ​ឆ្នោត​
    ២. អាជ្ញាធរ​ប្រើ​ហិង្សា​កាន់​តែ​ខ្លាំង​លើក្រុ​មកូដករ​ណាហ្គាវើលដ៍​ និង​ហាមឃាត់​អ្នកសារព័ត៌មាន​ឯករាជ្យ
    ៣. សង្គម​ស៊ីវិល​នៅតែព្រួយបារម្ភអំពីបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ
    ៤. អ្នក​ការពារ​ព្រៃ​សង្ឃ​រុក្ខវ័ន​នៅ​ឧត្តមមានជ័យ​ប្រទះ​ឃើញ​គ្រោង​ឆ្អឹង​ សត្វទន្សោង​ និង​សត្វប្រើស​ងាប់​ជា​បន្តបន្ទាប់ ...រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួនទៀត
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។