ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ប៉ូលិសតាម​ចាប់​​ថ្នាក់​ដឹកនាំ​សហជីពណា​ហ្គា​វើល​ដ៍នៅយប់ឆ្លងឆ្នាំសាកល...
    ៚ ប៉ូលិសតាម​ចាប់​​ថ្នាក់​ដឹកនាំ​សហជីពណា​ហ្គា​វើល​ដ៍ជាបន្តបន្ទាប់នៅយប់ឆ្លងឆ្នាំសាកល
    ៚ មន្ត្រីបក្សប្រឆាំងនិង​សង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលធ្វើ​ច្បាប់​កំណត់​អណត្តិនាយករដ្ឋមន្ត្រីប្រសើរជាងការកំណត់អាយុ
    ៚ អ្នកឃ្លាំមើលសង្គម ជំរុញឱ្យ​លោក ហ៊ុន សែន ទទួលយកសំណើមន្រ្តី​អង្គការសហប្រជាជាតិ​ក្នុងការដោះស្រាយ​វិបត្តិនៅភូមា
    ៚ ​ឆ្នាំថ្មី កសិករ និងអ្នកប្រកបរបរក្រៅប្រព័ន្ធស្នើឲ្យរដ្ឋាភិបាលជួយស្តារជីវភាពពួកគាត់ឱ្យប្រសើរជាងឆ្នាំចាស់……..
    រួមនឹងពត៌មានផ្សេងៗ មួយចំនួនទៀត
    1 hr
  • សង្គមស៊ីវិលរិះគន់ ផែនការធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រី
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់​យប់ថ្ងៃសុក្រ ទី៣១ ខែធ្នូ​ ឆ្នាំ២០២១
    ៚មន្ត្រីបក្សប្រឆាំងនិងសង្គមស៊ីវិលរិះគន់ផែនការធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រី
    ៚អ្នកឃ្លាំមើលសង្គមជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្ដាប់យោបល់របស់មន្រ្តីអង្គការសហប្រជាជាតិក្នុងការដោះស្រាយវិបត្តិនៅភូមា
    ៚កម្មករណាហ្គាវើលដ៍រក្សាជំហរធ្វើកូដកម្ម បើទោះបីជារងការព្រមានចាត់វិធានការពីអាជ្ញាធរ
    ៚នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី យប់នេះនឹងពិភាក្សាអំពីក្ដីរំពឹងរបស់កសិករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅឆ្នាំថ្មី២០២២...រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត។
    1 hr
  • “ការប្រារឰខួប២៣ឆ្នាំនៅវិមានឈ្នះឈ្នះ ជាការរំលឹកគុណវៀតណាម”
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ ២០២១៖
    ៚ មន្ត្រី និងសកម្មជនបក្សប្រឆាំង រិះគន់រដ្ឋាភិបាលប្រារឰខួប២៣ឆ្នាំនៅវិមានឈ្នះឈ្នះថា ជាការរំលឹកគុណវៀតណាម
    ៚យុវជនចង់ឱ្យមានការរួបរួមគ្នារវាងអ្នកនយោបាយដើម្បីកសាងជាតិ និងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យឡើងវិញ
    ៚អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ (ACU) ប្រគល់​ប្រាក់ចំនួនជាង ៧៤ ម៉ឺន​ដុល្លារ ដល់​បុគ្គលជាង១០០ ​នាក់ ​ដែល​បានសូកប៉ាន់ ជាថ្នូរនឹងការបានចូលធ្វើការក្នុង​ក្របខ័ណ្ឌរដ្ឋ
    ៚គណបក្សនយោបាយពីរជំទាស់រឿង គ.ជ.ប. កែបទបញ្ជា និងនីតិវិធី​សម្រាប់ការបោះឆ្នោតឃុំសង្កាត់...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
    ---------------------
    កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
    1 hr
  • លោក ហ៊ុន ម៉ាណែត ស្នើលោក សម រង្ស៊ី ឱ្យដាក់អ្នកបន្តវេន ដើម្បីប្រកួតជាមួយលោក
    ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​សម្រាប់​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី៣០ ខែ​ធ្នូ​ ឆ្នាំ២០២១
    ៚ សកម្មជន​បក្ស​ប្រឆាំង​រិះគន់​រដ្ឋាភិបាល​ប្រារឰ​ខួប ២៣ឆ្នាំ ជា​ការ​រំលឹក​គុណ​វៀតណាម
    ៚ លោក ហ៊ុន ម៉ាណែត ស្នើ​ទៅ​លោក សម រង្ស៊ី ឱ្យ​ដាក់​បេក្ខភាព​អ្នក​បន្ត​វេន ដើម្បីប្រកួតជាមួយលោក
    ៚ ក្រុម​យុវជន​ចង់​ឱ្យ​មាន​ការរួបរួម​គ្នា​រវាង​អ្នក​នយោបាយ​ដើម្បី​កសាង​ជាតិ​ និង​ការ​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ
    ៚ មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ អាជ្ញាធរ និង​តុលាការ ថា​លាក់​បាំង​ វិញ​ការ​ឃាត់​ខ្លួន​មេ​ទាហាន​ផ្កាយ​ពីរ​ម្នាក់ ...រួម​នឹង​ព័ត៌មាន​ផ្សេងៗ​មួយ​ចំនួន​ទៀត ​
    1 hr
  • ក្រុមអ្នកវិភាគថា វិបត្តិនយោបាយនៅកម្ពុជានឹងបន្តទៅដល់ឆ្នាំ២០២២ទៀត
    ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​សម្រាប់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​ធ្នូ ឆ្នាំ ២០២១៖
    ៚ លោក រ៉ុង ឈុន អំពាវនាវ​ឲ្យ​ក្រសួង​ការងារ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នៅ​កាស៊ីណូ​ណាហ្គាវើលដ៍
    ៚ លោក ហ៊ុន សែន ធ្វើ​ច្បាប់​កំណត់​អាយុ​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​ចូល​និវត្តន៍​ ដើម្បី​ទប់​ស្កាត់​​​ទំនាស់​ផ្ទៃ​ក្នុង​បក្ស
    ៚ ក្រុម​អ្នក​វិភាគ​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ នឹង​បន្ត​ទៅ​ដល់​ឆ្នាំ ២០២២​ទៀត​​
    ៚ ពលរដ្ឋ​ជាង​១​រយ​គ្រួសារ​នៅ​ឃុំ​តាជេស ស្នើ​អាជ្ញាធរ​ឲ្យ​បើក​ផ្លូវ​ក្រោយ​សាលា ​ដើម្បី​សុវត្ថិភាព​សិស្ស​ រួម​នឹង​ព័ត៌មាន​ផ្សេងៗ មួយ​ចំនួនទៀត
    1 hr
  • លោក ហ៊ុន សែន ធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រីឲ្យចូលនិវត្តន៍ សំដៅ...
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់​យប់ថ្ងៃពុធ ទី២៩ ខែធ្នូ​ ឆ្នាំ២០២១
    ៚លោក ហ៊ុន សែន ធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រីឲ្យចូលនិវត្តន៍ សំដៅទប់ស្កាត់ផ្ទៃក្នុងបក្ស កុំឲ្យដណ្ដើមអំណាចពីលោក ហ៊ុន ម៉ាណែត
    ៚មន្ត្រីសង្គមស៊ីវិលនៅតែចាត់ទុកសំណុំរឿងលោក កឹម សុខា ជារឿងនយោបាយ និងជំរុញឱ្យទម្លាក់ចោលការចោទប្រកាន់
    ៚ប្រជាសហគមន៍ស្នើឱ្យអាជ្ញាធរខេត្តកោះកុង ប្រយ័ត្នខ្ពស់ ក្នុងការស្ថាបនាផ្លូវចូលតំបន់អារ៉ែងដែលសំបូរព្រៃឈើ និងសត្វព្រៃ
    ៚មន្ត្រីសិទ្ធិមនុស្សមើលឃើញថា ការធ្វើទារុណកម្មលើអ្នកទោសក្នុងពន្ធនាគារនៅតែបន្តកើតមាន
    ...រួមនឹងព័ត៌មានផ្សេងៗ មួយចំនួនទៀត
    1 hr
  • កម្ពុជារំពឹងនាំចេញអង្ករទៅលក់នៅទីផ្សារអឺរ៉ុបឡើងវិញនៅដើមឆ្នាំក្រោយ...
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ ២០២១៖
    ៚ តុលាការ​ នឹងបន្ត​សវនាការករណី​កញ្ញា សេង ធារី នៅដើមខែមករា
    ៚ កម្ពុជារំពឹងថា នឹងនាំចេញអង្ករទៅលក់នៅទីផ្សារអឺរ៉ុបឡើងវិញ ក្រោយពីគណៈកម្មការ​អឺរ៉ុប​​បញ្ចប់​​វិធានរក្សា​ការពារ​ ​ត្រឹម​ថ្ងៃទី​ ១៨មករា
    ៚ យុទ្ធនាការ "១ដុល្លារ​ដើម្បីស្នាមញញឹមដំរី" ដើម្បី​សង្រ្គោះ​សត្វ​ដំរី​ ដែល​ជួប​បញ្ហា​ខ្វះ​ស្បៀង អំឡុង​ពេល​វិបត្តិកូវីដ១៩
    ៚ មេរោគកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង នៅចុងឆ្នាំ ២០២១ ធ្វើឲ្យពិភពលោកព្រួយបារម្ភសារជាថ្មី
    រួមនឹងពត៌មានផ្សេងៗ មួយចំនួនទៀត
    1 hr
  • មន្ត្រីបក្សប្រឆាំងខេត្តត្បូងឃ្មុំម្នាក់ទៀតត្រូវបានតុលាការដោះលែងក្រោយអនុវត្តទោសចប់
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់​យប់ថ្ងៃអង្គារ ទី២៨ ខែធ្នូ​ ឆ្នាំ២០២១
    ៚ មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​ត្បូងឃ្មុំ​ម្នាក់​ទៀត​ ត្រូវ​បាន​តុលាការ​ដោះលែង​ក្រោយ​អនុវត្ត​ទោស​ចប់
    ៚ ស៊ីវិល​ចង់​ឃើញ​ រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​លើ​យោធា​ផ្កាយ​ពីរ​ម្នាក់ កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​រាប់​រយ​ហិកតារ​
    ៚ ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ប្រលានយន្តហោះ​ថ្មី​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង តែត្រូវអាជ្ញាធររារាំង
    ៚ វេទិកាអ្នកស្តាប់អាស៊ីសេរី នឹង​ពិភាក្សា​ពី​សវនាការ​តុលាការ​សួរដេញដោល​កញ្ញា សេង ធារី ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​ និង​រួមគំនិតក្បត់​ជាមួយ​បក្ស​ប្រឆាំង​ ...រួម​នឹង​ព័ត៌មាន​ផ្សេងៗ​ មួយ​ចំនួន​ទៀត
    1 hr
  • កញ្ញា សេង ធារី អះអាងថា កញ្ញានឹងបន្តកំដរសវនាការឆាកល្ខោននយោបាយ ដល់ទីបំផុត
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់ព្រឹកថ្ងៃ អង្គារ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១
    ៚ កញ្ញា សេង ធារី អះអាងថា កញ្ញា​នឹង​បន្ត​កំដរសវនាការឆាកល្ខោននយោបាយ ដល់ទីបំផុត
    ៚ អង្គការ​មាតាធម្មជាតិ សម្រេច​ផ្អាកធ្វើការជាមួយយុវជនខ្មែរក្នុងស្រុកមួយរយៈសិន ដើម្បីសុវត្ថិភាព
    ៚ ការចរចា​រវាង​បុគ្គលិក​ និង​ភាគី​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៏​ចំនួន ៥លើក នៅ​តែ​មិន​ត្រូវរ៉ូវ​គ្នា
    ៚ ក្រសួងអប់រំ​ថា​ការប្រឡងបាក់ឌុប​ឆ្នាំនេះ​ដំណើរការ​ដោយ​រលូន ទោះបី​រកឃើញ​បេក្ខជន​ពីររូប​មាន​កូវីដ-១៩ .... រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត
    1 hr
  • ពលករខ្មែរជាច្រើននាក់របួសក្នុងហេតុការណ៍ភ្លើងឆេះរោងចក្រនៅប្រទេសថៃ
    ព័ត៌មានវិទ្យុអាស៊ីសេរី​សម្រាប់​យប់ថ្ងៃចន្ទ ទី២៧ ខែធ្នូ​ ឆ្នាំ២០២១
    ៚ពលករ​ខ្មែរ​​ជា​ច្រើន​នាក់​របួស​ក្នុង​ហេតុការណ៍​​​ភ្លើង​ឆេះ​រោងចក្រ​កែច្នៃ​ក្រដាស​​នៅ​ប្រទេស​ថៃ
    ៚សាច់​ញាតិ​ស្នើ​តុលាការ​​ពន្លឿន​ការ​​​​ដោះលែង​អ្នក​នយោបាយ​៤នាក់​កំពុង​ជាប់​ឃុំ នៅ​ខេត្ត​ត្បូងឃ្មុំ
    ៚អាជ្ញាធរ​រាំង​ខ្ទប់​ក្រុម​កម្មករ​ណហា្គវើលដ៍​មិន​ឲ្យ​ទៅ​ឈរ​ធ្វើ​កូដកម្ម​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន
    ៚សម្ភាស​ជាមួយ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ដែល​ប្រកាស​ថា​លែង​មាន​សកម្មជន​អង្គការ​នេះ​នៅ​ក្នុង​ស្រុក ...រួមនឹងព័ត៌មានផ្សេងៗ មួយចំនួនទៀត
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។