ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ស្ថាបនិកបក្សបេះដូងជាតិលោក សៀម ភ្លុក នឹងត្រូវដោះលែងនៅសប្តាហ៍នេះ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី ២៣ ខែតុលា ឆ្នាំ២០២៤
    ១. ស្ថាបនិកបក្សបេះដូងជាតិលោក សៀម ភ្លុក នឹងត្រូវដោះលែងនៅសប្តាហ៍នេះ
    ២. អ្នកឃ្លាំមើលថា ការផ្តល់ងារជាឧកញ៉ាដល់កូនចៅមន្ត្រីរដ្ឋាភិបាលនាំឲ្យមានទំនាស់ផលប្រយោជន៍ជាតិ
    ៣.ក្រុមយុវជនបន្តផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ខណៈរដ្ឋាភិបាលហាក់ព្យាយាមបំភ្លេចចោល
    ៤. លោក សម រង្ស៊ី ថា មេដឹកនាំផ្ដាច់ការនៅកម្ពុជា អាចនឹងប្រឈមការចាប់ខ្លួន ពេលអស់អំណាច....រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • កម្ពុជាជ្រោមជ្រែងចិនដែលចង់មានឥទ្ធិពលជាបងធំនៅអាស៊ី
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី​ ២២ ខែតុលា ឆ្នាំ២០២៤
    ១. អ្នកឃ្លាំមើលថា បើពលរដ្ឋចាញ់បោកក្រុមហ៊ុនឧកញ៉ា នៅតែសម្ងំស្ងៀមមិនចេញតវ៉ា ពួកគាត់​នឹង​មិន​​ទទួលបានដំណោះស្រាយឡើយ
    ២.កម្ពុជាកំពុងរួមចំណែកជួយជ្រោមជ្រែងចិនដែលមានមហិច្ឆតាចង់ពង្រីកឥទ្ធិពលធ្វើជាបងធំនៅអាស៊ី
    ៣.រដ្ឋាភិបាលប្រកាសទទួលបានប្រាក់បរិច្ចាគ ជាង២៦លានដុល្លារសម្រាប់ “មូលនិធិកសាង ហេដ្ឋា​រចនា​សម្ព័ន្ធព្រំដែន”
    ៤.អ្នកឃ្លាំមើលសង្គមថា រដ្ឋាភិបាលមិនអាចបំបាត់រឿងអាស្រូវក្នុងពន្ធនាគារបានទេ ប្រសិន​បើ​មិន​អាច​កម្ចាត់​អំពើពុករលួយ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • អ្នកជំនាញបារម្ភពីសេដ្ឋកិច្ចកម្ពុជាដួលរលំ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២០ ខែ តុលា ឆ្នាំ២០២៤៖
    ១. លោក ហ៊ុន ម៉ាណែត មិនខ្វល់នឹងសំឡេងរិះគន់ ខណៈរដ្ឋាភិបាល​បន្ត​នយោបាយ​ចាប់ចង​អ្នក​មាន​ទស្សនៈផ្ទុយ
    ២. តុលាការមិនអនុញ្ញាតអ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា នៅក្រៅឃុំ ទោះលោក​មាន​បញ្ហា​សុខភាព
    ៣. អ្នកជំនាញបារម្ភពីសេដ្ឋកិច្ចកម្ពុជាដួលរលំ ក្រោយរដ្ឋាភិបាលបោះពុម្ពលុយប្រមាណ ១ពាន់​លាន​ដុល្លារ
    ៤. ពលរដ្ឋខេត្តឧត្តរមានជ័យត្អូញត្អែររឿងគ្មានដីអាស្រ័យផល ដោយសារអាជ្ញាធរថៃហាម​មិនឱ្យ​ដាំ​ដំណាំ​​លើ​ដី​ក្នុងតំបន់ត្រួតស៊ីគ្នា...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • លោក ហ៊ុន ម៉ាណែត គំរាមដកការគ្រប់គ្រងផ្លូវដែកពីឧកញ៉ា គិត ម៉េង
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤
    ១. លោក ហ៊ុន ម៉ាណែត គំរាមដកការគ្រប់គ្រងផ្លូវដែកពីឧកញ៉ា គិត ម៉េង
    ២. សមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយប្រទេសចំនួន៣ តាមចាប់មេខ្លោងរកស៊ីឆបោកតាមអនឡាញនៅកម្ពុជា
    ៣. លោក ហ៊ុន ម៉ាណែត ប្រកាសផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ ព្រៃ ស ក្រោយពីបែកធ្លាយរឿងអាស្រូវនៅក្នុងពន្ធនាគារនេះ
    ៤. ស្ថានទូតអូស្ត្រាលី លើកឡើងពីការចាប់ខ្លួនអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថាន ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា...រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • បាតុករសោកស្ដាយ ដ្បិតមន្រ្តីស្ថានទូតខ្មែរមិនទទួលញត្តិ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤
    ១. បាតុករខ្មែរអាមេរិកាំងដាក់ញត្តិក្នុងប្រអប់សំបុត្រស្ថានទូតដោយសារមន្រ្តីនៅតែមិនចេញមកទទួលដោយផ្ទាល់
    ២.អត្ថបទស៊ើបអង្កេតរបស់សារព័ត៌មាន ម៉ុងហ្គាបេ (Mongabay) ថាក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បន្តដឹកឈើចេញទៅក្រៅប្រទេស
    ៣. គ្រួសារអ្នកជាប់ឃុំមនសិការ រិះគន់មន្ត្រីពន្ធនាគារថាដាក់គ្រួសារពួកគេជាប់ឃុំក្នុងបន្ទប់ចង្អៀតណែន ខណៈជនបរទេសរស់ក្នុងបន្ទប់ទូលាយអាចរាំច្រៀងបាន
    ៤.ជនជាតិដើមភាគតិចនៅខេត្តព្រះវិហាររងការគំរាមពីតំណាងក្រុមហ៊ុន ប្ដឹងទៅតុលាការ ប្រសិនបើពុំចែកស្រូវពាក់កណ្ដាលឱ្យទៅក្រុមហ៊ុន
    ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • សមត្ថកិច្ចមិនទាន់ចាប់ខ្លួនកូនឧកញ៉ា សុះ កំរី សង្ស័យពីបទបៀតបៀនផ្លូវភេទលើកុមារីនៅឡើយ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទទី១៣ ខែតុលា ឆ្នាំ២០២៤
    ១. ពលរដ្ឋខ្មែរអាមេរិកាំងបន្តធ្វើបាតុកម្មថ្ងៃទី៣ នៅមុខស្ថានទូតខ្មែរ នារដ្ឋធានីវ៉ាស៊ីនតោន
    ២. បក្សប្រឆាំងថា រដ្ឋាភិបាលកំពុងប្រែក្លាយគម្រោងទៅជាកិច្ចសហប្រតិបត្តិការត្រីភាគីនៅព្រំដែនកម្ពុជា-វៀតណាម
    ៣. សមត្ថកិច្ចមិនទាន់ចាប់ខ្លួនកូនឧកញ៉ា សុះ កំរី សង្ស័យពីបទបៀតបៀនផ្លូវភេទលើកុមារីនៅឡើយ
    ៤. ការនាំចេញផលិតផលវាយនភណ្ឌកើនឡើង តែប្រាក់ខែកម្មករឡើងបានតិចតួច
    ...រួមនឹងព័ត៌មានមួយចំនួនទៀត
    1 hr
  • ពលរដ្ឋខ្មែរនៅអាមេរិក រួមគ្នាធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលស្ថារលទ្ធិប្រជាធិបតេយ្យ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤
    ១. ពលរដ្ឋខ្មែរអាមេរិកកាំង សកម្មជនសង្គមនិងនយោបាយ រួមគ្នាធ្វើបាតុកម្មនៅថ្ងៃទី២ទាមទារឲ្យរដ្ឋាភិបាលស្ថារលទ្ធិប្រជាធិបតេយ្យឡើងវិញ
    ២. ពលរដ្ឋនិងសង្គមស៊ីវិល ស្នើអាជ្ញាធរបង្ហាញពីបច្ចុប្បន្នភាព ក្នុងសំណុំរឿងតាមចាប់ខ្លួនទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី សាម៉េត និង លោក ដួង តារា
    ៣. មន្រ្តីសិទ្ធិមនុស្សរិះគន់តុលាការខេត្តតាកែវថាបំពានច្បាប់ចំពោះការឃុំលោក ភុន យុទ្ធ ហួសពេលកំណត់
    ៤. អ្នកឃ្លាំមើលចាត់ទុកការផ្ដល់ជំនួយរបស់ចិនសម្រាប់បន្តដង្ហើមផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលត្រកូលហ៊ុន...រួមនឹងព័ត៌មានមួយចំនួនទៀត
    1 hr
  • ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក រួមគ្នាធ្វើបាតុកម្មប្រឆាំងរបបដឹកនាំរបស់ត្រកូលហ៊ុន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤
    ១. ពលរដ្ឋខ្មែរអាមេរិកកាំង សកម្មជនសង្គមនិងនយោបាយ រួមគ្នាធ្វើបាតុកម្មប្រឆាំងរបបដឹកនាំរបស់ត្រកូលហ៊ុន
    ២. មន្ត្រីក្រសួងសុខាភិបាលបារម្ភពីសុខភាពពលរដ្ឋដែលប្រើប្រាស់គ្រឿងស្រវឹង លើសកំណត់
    ៣. ពលករខ្មែររាប់រយនាក់ធ្វើការនៅលើកោះមួយនៅប្រទេសថៃ បារម្ភពីអាជ្ញាធរថៃចាប់ដាក់គុកប៉ះពាល់ដល់ជីវភាពគ្រួសារ
    ៤. ជីវប្រវត្តិសង្ខេបរបស់ លោក ម៉ិច ដារ៉ា ចាប់ផ្ដើមអាជីពសារព័ត៌មាន ដោយសារភាពអយុត្តិធម៌ក្នុងសង្គម...រួមនឹងព័ត៌មានមួយចំនួនទៀត
    1 hr
  • អ.ស.ប. ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ចាន់វិធានការរឿងឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤
    ១. អង្គការសហប្រជាជាតិ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ចាន់វិធានការផ្សេងជំនួសឱ្យការឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ
    ២. នាយករដ្ឋមន្ត្រីថៃស្នើឱ្យកម្ពុជាពន្លឿនការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោក និងការជួញដូរគ្រឿងញៀនឆ្លងដែនក្នុងកិច្ចប្រជុំអាស៊ាន
    ៣. សហរដ្ឋអាមេរិកថា អាជ្ញាធរគួរដោះលែងអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ដើម្បីអាចបំពេញការងារឡើងវិញដោយគ្មានការភ័យខ្លាច
    ៤. សហគមន៍រងគ្រោះដីធ្លីនៅខេត្តកោះកុង ប្រារព្ធទិវាសិទ្ធិលំនៅឋាន ដើម្បីទាមទារឱ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់...រួមនឹងព័ត៌មានមួយចំនួនទៀត
    1 hr
  • អ្នកវិភាគជំរុញទៅលោក ហ៊ុន ម៉ាណែត បំពេញការងារឱ្យសកម្មជាងសព្វថ្ងៃ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤
    ១. អ្នកវិភាគជំរុញទៅលោក ហ៊ុន ម៉ាណែត បំពេញការងារឱ្យ សកម្មជាង សព្វថ្ងៃ
    ២. ពលរដ្ឋ និងសង្គមស៊ីវិលថា ឧស្សាហកម្មរបស់ក្រុមឆបោកតាម អនឡាញ នៅ ខេត្តជាប់ព្រំដែនប្រទេសថៃ និងវៀតណាមរីករាលដាលខ្លាំង
    ៣. ស្ថានទូតបារាំងព្រួយបារម្ភអំពីការចាប់ខ្លួន និងចំណាត់ការផ្លូវច្បាប់ លើអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា
    ៤. ក្រុមអ្នកតាមដានអន្តរជាតិថា មន្ត្រីជាន់ខ្ពស់អតីតរដ្ឋាភិបាល ស្រប ច្បាប់ ភូមាស្លាប់ ដោយសាររបបសឹក ជារឿងដែលអាស៊ានត្រូវតែដោះស្រាយ… រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។